More

    ជិះម៉ូតូឌុបគ្នាមិនប្រយ័ត្នជ្រុលបុកជាមួយរថយន្ត កំពុងរយ៉ែថយក្រោយបណ្តាលឲ្យរងការខូចខាត ភាគីទាំងពីរប្រជជែកគ្នាយកត្រូវរៀងខ្លួន

    spot_img

    ភ្នំពេញ: បុរសពីរនាក់ជិះម៉ូតូឌុបគ្នាខ្វះការប្រុងប្រយ័ត្នជ្រុលបុកជាមួយរថយន្តពីចំហៀងផ្នែកខាងក្រោយ ខណៈរថយន្តកំពុងរយែរថយក្រោយបណ្ដាលឲ្យរងការខូចខាត។
    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង ៣០ នាទីយប់ថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ១៣៨ នៅក្បែផ្សារញ៉ែ ស្ថិតក្នុងផ្សារដេប៉ូទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថាមុនកើតហេតុគេឃើញរថយន្តTOYOTA RAIZE មួយគ្រឿងពណ៌ពាក់ស្លាកលេខភ្នំពេញ2BS-9246ធ្វើដំណើរទៅដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃបំណងត្រឡប់ក្រោយ ខណៈនោះរថយន្តក៏បានរយែថយក្រោយបន្តិចដើម្បីវាយស្រួលបត់ត្រឡប់ក្រោយវិញ ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាក់ហុងដាឌ្រីនសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FF-9536ជិះដោយបុរសពីរនាក់ធ្វើដំណើរស្របគ្នាមកពីក្រោយគេចមិនទាន់ក៏ជ្រុលបុកពីចំហៀងរថយន្ត

    ផ្នែកខាងក្រោយខាងឆ្វេងបណ្ដាលឲ្យបែកកាងរថយន្តនិងបែកស្តុបក្រោយម្ខាងរងការខូចខាត ចំណែកម៉ូតូដួលអែបនិងចិញ្ចើមផ្លូវ សំណាងអ្នកបើកម៉ូតូនិងរួមដំណើរពីក្រោយរងរបូសស្រាល។ភ្លាមនោះគេឃើញភាគីទាំងសងខាងបានជជែកវែកញែកគ្នាយកត្រូវរៀងខ្លួន។

    ក្រោយមកក៏ឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានឲ្យភាគីទាំងសងខាងធ្វើការសម្រុះសម្រួលគ្នា ដោយភាគីទាំងសងខាងនៅតែជជែកយកត្រូវរៀងៗខ្លួន ទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ

    spot_img

    អត្ថបទទាក់ទង

    spot_img