More

    លោកឃួន ជឿន មេបញ្ជាការកងការពារព្រំដែនគោកលេខ៥០៣ ស្លាប់ដោយមានខ្សែជាប់ ក

    spot_img

    ខេត្តបន្ទាយមានជ័យ៖​ លោកឧត្តម​សេនីយ៍​ត្រី​ ឃួន​ ជឿន​ មេបញ្ជាការ​ កងការ​ពារព្រំដែនគោកលេខ៥០៣ ត្រូវគេប្រទៈឃើញស្លាប់ ដោយមានខ្សែ ចង ក កាលពីវេលាម៉ោង ០៤ ភ្លឺថ្ងៃទី២៦ ខែ មីនា ឆ្នាំ ២០២៣ ស្ថិតលើភ្នំស្លក្រាមក្នុងភូមិចក់ពួក ឃុំស្លក្រាមក្នុងស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។

    តាមប្រភពពីមន្ត្រីយោធាការពារព្រំដែន លេខ៥០៣ បានអោយដឹងថា លោកឃួន ជឿន ពិតជាបានស្លាប់ពិតប្រាកដមែន ដោយលោក ចង ក សម្លាប់ខ្លួនឯង ។
    យោងតាមរូបភាព គេឃើញមេបញ្ជាការរូបនោះ មានយកខ្សែអង្រឹងចងភ្ជាប់ជាមួយចំរឹងដែកទទឹងរោងក្នុងបន្ទាយ ចំណែកជើងដូចនៅលើកៅអី។

    លោកចំណែក លោក ឈុន ម៉ៅ មេបញ្ជាការរងភូមិភាគ៥ បានប្រាប់អ្នកកាសែតតាមបណ្តាញ តេឡេក្រាមថា លោក ឃួន ជឿន ស្លាប់ដោយសារ ជំងឺលើសឈាម៕

    spot_img

    អត្ថបទទាក់ទង

    spot_img