More

    បុរសម្នាក់រួមនឹងស្រ្តី២នាក់ បានធ្វេីដំណើរដោយរថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន ហើយបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋ

    spot_img

    ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី យប់ថ្ងៃ ទី២៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១៧កែងនឹងផ្លូវលេខ៥៩២ ត្រង់ចំណុចមុខវិទ្យាល័យឥន្ទ្រទេវី ក្នុងសង្កាត់បឹងកក់២ខណ្ឌទួលគោក។ បុរសម្នាក់រួមនឹងស្រ្តី២នាក់និងប្រុសម្នាក់ទៀតបានធ្វេីដំណើរដោយរថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន ហើយបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋយ៉ាងពេញទំហឹងបណ្ដាលឱ្យជញ្ចាំងផ្ទះនោះ រងការខូចខាតយ៉ាងដំណំនិងមានមនុស្សប្រុសស្រីបួននាក់រងរបួសធ្ងន់ស្រាល ។
    មុនពេលកើតហេតុគេឃើញមនុស្សប្រុសស្រី៤នាក់ ជិះរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសES 300hពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ2AJ -7227 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១៧ ក្នុងទិសដៅពីលិចទៅកើតបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុដោយល្បឿនរថយន្តលឿនពេកបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកជញ្ចាំងផ្ទះពលរដ្ឋពេញទំហឹង បណ្ដាលឱ្យបាក់បែករងការខូចខាត និងបណ្ដាលឱ្យបុរសម្នាក់រងរបួសបាក់ជើង និងបីនាក់ទៀតរងរបួសស្រាល ។
    បុរសម្នាក់ ដែលរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះអាយុជីវិត។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក បានចុះមកដល់ចំណុចកើតហេតុដោយឃេីញថាមិនប៉ះពាល់ដល់សម្បត្តិរដ្ឋទើបសមត្ថកិច្ចបានឱ្យម្ចាស់រថយន្តបង្កសម្របសម្រួលគ្នាជាមួយម្ចាស់ផ្ទះ ដោយខាងម្ចាស់រថយន្តព្រមសងសំណងការជួលជុលឱ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿង៕

    spot_img

    អត្ថបទទាក់ទង

    spot_img