More

    ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានប្រកាសតែងតាំងថ្មី បន្ទាប់ពីស្នងការចាស់ចូលនិវត្តន៍

    spot_img

    បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ត្រូវបានប្រកាសចូលកាន់តំណែង ជាស្នងការនគរបាលខេត្ត បន្ទាយមានជ័យ បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការចាស់បានប្រកាសចូលនិវត្តន៍។

    ការប្រកាសតែងតាំងចូលកាន់មុខតំណាងនេះ ធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ នៅឯសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រី អភិបាលក្រុង ស្រុក និងកងកម្លាំងយ៉ាងច្រើនផងដែរ។

    បើតាមការប្រកាសនាក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានប្រកាសចូលនិវត្តន៍ ហើយតែងតាំង លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ អតីតជាស្នងការរង ឲ្យឡើងជាស្នងការខេត្តជំនួសវិញ។

    ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ស្នងការនគរបាលខេត្តបន្ទាយមានជ័យនេះ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ផ្តាំផ្ញើរថា នគរបាលត្រូវអនុវត្តន៍ទៅតាមបទបញ្ជា របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់ក្រសួងមហាផ្ទៃ ដែលបានដាក់ជូន និងអនុវត្តន៍ ទៅតាមការប្តេជ្ញាចិត្តរបស់ខ្លួន ឲ្យមានតម្លាភាព និងគោរពច្បាប់ មិនត្រូវយកច្បាប់មកលេងសើចនោះទេ ហើយត្រូវអនុវត្តន៍តួនាទីរបស់ខ្លួន មិនត្រូវយកបុណ្យស័ក្កិ និងអំណាចមកអួតអាងនោះឡើយ។

    ឯកឧត្តមបានលើកឡើងថា លោកឧត្ដមសេនីយ៍ត្រី សិទ្ធ ឡោះ ដែលត្រូវតែងតាំងជាស្នងការនេះ ធ្លាប់មានបទពិសោធន៍ ដឹកនាំអស់រយៈពេលជាយូរឆ្នាំមកហើយ គឺជាស្នងការងខេត្តទទួលការិយាល័យកណ្តាលព្រហ្មទណ្ឌ ដូច្នេះគាត់អាចដឹងការងារច្រើន ក្នុងការអនុវត្តន៍ច្បាប់ឲ្យមានតម្លាភាព ក្នុងជួរអង្គភាពឲ្យមានវិន័យល្អ ក្នុងការបំរើប្រជាពលរដ្ឋ និងប្រទេសជាតិ។

    នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានបញ្ជាក់ថា ស្នងការ ស្នងការរង និងមន្ត្រីនគរបាលជាតិទាំងអស់ ត្រូវអនុវត្តន៍ក្រមសីលធម៌ គោរពអនុវត្តន៍តួនាទីរបស់ខ្លួន ត្រូវចេះរួមសាមគ្គីគ្នារក្សាភាពថ្លៃថ្នូរ ត្រូវចេះជួយគ្នាទៅវិញទៅ មក នៅពេលជួបបញ្ហាណាមួយ ត្រូវចេះរក្សាភាពផ្ទៃក្នុងឲ្យបានរឹងមាំ ត្រូវចេះជួយទុក្ខធុរៈប្រជាពលរដ្ឋ នៅពេលពួកគាត់ ជួបបញ្ហាណាមួយដែលកើតឡើង និងការពារភូមិឃុំឲ្យសុវត្តិភាពល្អ ពីព្រោះប្រទេសជាតិយើងមានសន្តិភាពល្អ មានការរីកចំរើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ រូបភាព និងអត្ថបទ៖ សន សុង

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img