More

    បុរស២នាក់ បើកបររថយន្ដខ្នាតយក្យ ១គ្រឿង ក្នុងស្ថានភាពស្រវឹងជោគជាំ បើករេជ្រុលទៅបុករះរបងផ្ទះ មន្រ្តីយោធាម្នាក់ ខូចខាតយ៉ាងធ្ងន់ធ្ងរ

    spot_img

    ខេត្តក្រចេះ ៖ ហេតុការណ៍នេះ បានកើតឡើង នៅ រសៀលថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវជាតិលេខ៣៧៧ ក្រចេះខ្លាស្ទុះ ភូមិស្តែស្ដៅ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ។
    បុរស២នាក់ បើកបររថយន្ដខ្នាតយក្យ ១គ្រឿង ក្នុងស្ថានភាពស្រវឹងជោគជាំ បើករេ ជ្រុលទៅបុករះរបងផ្ទះ មន្រ្តីយោធាម្នាក់ ខូចខាតយ៉ាងធ្ងន់ធ្ងរ តែមិនបង្កគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះនោះទេ។
    យោងតាមរបាយការណ៍នគរបាលបញ្ជាក់ឲ្យដឹងថា រថយន្ដបង្កហេតុម៉ាក់ SEMI TRAILER ពណ៌ខៀវស្លាកលេខ ភ្នំពេញ 3E9737បើកបរដោយឈ្មោះ គង់ ស្នេហ៍ ភេទ ប្រុស អាយុ២៩ ឆ្នាំ រស់នៅភូមិកំពង់ត្រាច សង្កាត់រមាសហែក ស្រុករមាសហែក ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ខឿន វីណា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិពាមរ ឃុំពាមរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
    រថយន្ដនេះបើកបរពីទិសកើតទៅលិច លុះមកដល់ចំនុចកើតហេតុនេះ អ្នកបើកបរបានបើកបុករបងផ្ទះ ឈ្មោះ ក្រាញ់ ផល្លា ភេទប្រុស អាយុ៥៧ឆ្នាំ ជាមន្រ្តីយោធា រស់នៅភូមិឃុំ កើតហេតុខាងលើ ដោយខូចខាត់របងផ្ទះ និងបង្គោលភ្លើង១ដើម។
    អ្នកបើកបររថយន្ដ ត្រូវបាននគរបាលនាំខ្លួនទៅសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ចំណែករថយន្ដ មិនទាន់ស្ទួចរួចរាល់នៅឡើយទេ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img