ទំព័រដើម ទំព័រដើម ចោរគាស់ទម្លុះទម្លាយទ្វារសាលាឃុំមរតក លួចសម្ភារៈអស់គ្មានសល់

ចោរគាស់ទម្លុះទម្លាយទ្វារសាលាឃុំមរតក លួចសម្ភារៈអស់គ្មានសល់

- ពាណិជ្ជកម្ម -

ខេត្តព្រះវិហារ ÷ យោងតាមព័ត៌មានបឋមបានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ១.រំលងអាធ្រាត្រ ថ្ងៃទី ២០.ខែមីនា ឆ្នាំ ២០២៣ មានករណីចោរមួយក្រុម បានធ្វើសកម្មភាពគាស់ទ្វារបន្ទប់សាលាឃុំ មរកត់ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទម្លុះទម្លាយទ្វារបន្ទប់ លួចយកសម្ភារៈខាងក្នុងអស់គ្មានសល់ រួចគេចខ្លួនបាត់ស្រមោលអស់តែម្ដង។
សម្ភារៈបាត់បង់រួមមាន :
១/ – កុំព្យូទ័រចំនួន ២ គ្រឿង
២/ – ម៉ាស៊ីនព្រីនចំនួន ២ គ្រឿង
៣/- ថែបប្លែកចំនួន ២ គ្រឿង
៤/ – អំភ្លីមេក្រូចំនួន ១ គ្រឿង និងសម្ភារៈមួយចំនួនទៀត ។
បើទោះជាយ៉ាងណាក្តី ករណីខាងលើនេះ សមត្ថកិច្ចជំនាញបាននិងកំពុងដុតដៃដុតជើងបើកការស៊ើបអង្កេតនិងស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួនមុខសញ្ញា ( ចោរកម្ម ) ដែលហ៊ានគាស់ទ្វារបន្ទប់សាលាឃុំ លួចយកសម្ភារៈនោះឲ្យខាងតែបាន ។
មតិមហាជនបានរិះគន់ចំៗថា មកពីការធ្វើប្រហែសរបស់មន្ត្រីសាលាឃុំ ទើបមិនដែលឱ្យចោលឆក់ឱកាសធ្វើសកម្មភាពបានយ៉ាងរលូនបែបនេះ ។

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម