More

    អគ្គិភ័យឆេះក្លឹបកម្សាន្តយីហោ ហ្វាញក្លឹប នៅផ្សាររាត្រីក្រុងបាវិត បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវ

    spot_img

    ខេត្តស្វាយរៀង ៖ ហេតុការណ៍នេះបានកើតឡើង កាលពី រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ហើយរលត់ទាំងស្រុងនៅវេលាម៉ោង៦ល្ងាចនៅចំណុចក្លឹបកម្សាន្តយីហោ ហ្វាញក្លឹប ទីតាំងនៅផ្សាររាត្រីក្រុងបាវិត ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

    អគ្គិភ័យឆេះក្លឹបកម្សាន្តយីហោ ហ្វាញក្លឹប នៅផ្សាររាត្រីក្រុងបាវិតបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏យករថយន្តបាញ់ទឹកពន្លត់ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បានឆេះទាំងស្រុងដោយមិនទាន់ដឹងមូលហេតុ។

    សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងបាវិត ចំនួន ១៥ នាក់ រថយន្តពន្លត់អគ្គិភ័យ ០១ គ្រឿង សហការជាមួយកម្លាំងនគរបាលក្រុងបាវិត រថយន្តពន្លត់អគ្គិភ័យចំនួន ០២ គ្រឿង រថយន្តពន្លត់អគ្គិភ័យស្រុកស្វាយទាប ០១ គ្រឿង និងក្រុមហ៊ុនកាស៊ីណូម៉ុកបាយ រថយន្តពន្លត់អគ្គិភ័យ ០១ គ្រឿង ចុះអន្តរាគមន៍បាញ់ពន្លត់ករណីអគ្គិភ័យ នៅចំណុចក្លឹបកម្សាន្តយីហោ ហ្វាញក្លឹប ទីតាំងនៅផ្សាររាត្រី ក្រុងបាវិត ។

    សមត្ថកិច្ចអាចគ្រប់គ្រងនិងពន្លត់អគ្គិភ័យបាន១០០ភាគរយនៅវេលាម៉ោង៦ល្ងាចដោយប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យចំនួន ០៥ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៧ រថយន្ត (រថយន្ត អ.ហ ក្រុងបាវិតចំនួន ០២ រថយន្ត, រថយន្តនគរបាល ក្រុងចំនួន ០៤ រថយន្ត និងរថយន្តក្រុមហ៊ុនកាស៊ីណូម៉ុកបាយចំនួន ០១ រថយន្ត។ ករណីមិនបណ្តាលឱ្យមានមនុស្សរងរបួសទេនោះទេ ដោយខូចខាតសម្ភារៈអស់មួយចំនួនធំ មូលហេតុការឆេះនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកតើមកពីអ្វីពិតប្រាកដ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img