More

    សមត្ថកិច្ចនគរបាលបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០៨នាក់ ជាប់ពាក់ព័ន្ធករណីកាប់យកផ្លាកលេខម៉ូតូនិងទូរស័ព្ទដៃ

    spot_img

    (បាត់ដំបង)រយះពេល០២ថ្ងៃនៅថ្ងៃទី ១៤ និង ១៥ ខែមីនា ឆ្នាំ២០២៣នេះកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ  និងកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ដែលដឹកនាំដោយលោក វរសេនីយ៍ទោ យុត តុងហូ ជាអធិការ បានចុះប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស ( ប្រេីប្រាស់កាំបិតកាប់យកស្លាកលេខម៉ូតូ និង ទូរស័ព្ទដៃ ) ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ចំនួន០៨នាក់។

    លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានអោយដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួន /ទី១-ឈ្មោះ សឿប ម៉េងសឺ ហៅ សឺធំ ភេទប្រុស អាយុ ២០ឆ្នាំ /ទី២-ឈ្មោះ ម៉េង សឺ ហៅ សឺតូច ភេទប្រុស អាយុ ២១ឆ្ឆ្នា /ទី៣-ឈ្មោះ អឿង រ៉ាវីត ភេទប្រុស អាយុ ២៤ឆ្នាំ /ទី៤-ឈ្មោះ យឹម ដារ៉េ ភេទប្រុស អាយុ ១៦ឆ្នាំ /ទី៥-ឈ្មោះ នឿត ប្រុសវីត ភេទប្រុស អាយុ ២០ឆ្នាំ /ទី៦-ឈ្មោះ ឆៃ សុធា ហៅ អេន ភេទប្រុស អាយុ ២៣ឆ្នាំ /ទី៧-ឈ្មោះ ម៉ឹង សីហា ហៅ ប៉ែត ភេទប្រុស អាយុ ១៧ឆ្នាំ /ទី៨-ឈ្មោះ ម៉ឹង កក្កដា ហៅ ប៉ឹក ភេទប្រុស អាយុ ១៨ឆ្នាំ អ្នកទាំងអស់គ្នាមានទីលំនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

    វត្ថុតាងដកហូតរួមមាន ៖
    – កាំបិត ចំនួន ០៧ ដេីម
    – ស្លាកលេខម៉ូតូ ចំនួន ០១ ដែលមានលេខ ភ្នំពេញ 1JK-4582 ដែលជារបស់ជនរងគ្រោះ
    – ទូរស័ព្ទដៃ ម៉ាក Iphone 11 ពណ៌ បៃតង ចំនួន ០១ គ្រឿង ដែលជារបស់ជនរងគ្រោះ
    និងម៉ូតូ ចំនួន ០៤ គ្រឿងផងដែរ។

    លោកបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនតាមចម្លេីយសារភាពរបស់ជនសង្ស័យទាំង ០៨ នាក់ខាងលើ បានឆ្លេីយសារភាពថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០១និង១០នាទី រំលងអាធ្រាត្រ នៅចំណុចជិតផ្សារវត្តតាមិម ស្ថិតនៅក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្រុមជនសង្ស័យខាងលេី បានធ្វេីសកម្មភាព ជិះម៉ូតូដេញកាប់ទៅលេីជនរងគ្រោះឈ្មោះ ចាន់ សុខលីម ហៅ ចិន ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង រួចយកស្លាកលេខម៉ូតូ និង ទូរស័ព្ទដៃ របស់ជនរងគ្រោះហេីយរត់គេចខ្លួនបាត់រហូតដល់ថ្ងៃខែខាងលេីទេីបកម្លាំងយេីងធ្វេីការនាំខ្លួនជនសង្ស័យទាំង០៨នាក់មកសាកសួរ និងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕

    spot_img

    អត្ថបទទាក់ទង

    spot_img