More

    អគ្គិភ័យបានឆាបឆេះផ្ទះលក់ចាប់ហួយមួយកន្លែង យ៉ាងសន្ធោសន្ធៅ

    spot_img

    ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ អគ្គិភ័យបានឆាបឆេះផ្ទះលក់ចាប់ហួយមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចជំនាញចេញរថយន្តពន្លត់អគ្គិភ័យ ចុះមកធ្វេីអន្តរាគមន៍បាញ់ពន្លត់ នៅត្រង់ចំណុចជិតស្ពានដែកចំការដូង តាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
    មុនកេីតហេតុគេឃេីញមានផ្សែងខ្មៅហុយនិងធំុក្លិនឆ្ងៀមចេញមកពីខាងក្នុងផ្ទះលក់ចាប់ហួយមួយកន្លែងនេះ ស្របពេលភ្លាមៗនោះក៏មានអណ្តាតភ្លេីងចេញពីខាងក្នុងយ៉ាងសន្ធោសន្ធៅ រួចម្ចាស់ផ្ទះបានចេញមកស្រែកហៅឱ្យគេជួយ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងកម្លាំងជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យ ចុះមកជួយបាញ់ទឹកពន្លត់ភ្លាមៗ ។
    ហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះលក់ចាប់ហួយនេះ សង្ស័យមកពីឆ្លងចរន្តអគ្គិសនី ទេីបបណ្ដាលឱ្យឆាបឆេះម៉ូតូមួយគ្រឿង និងសម្ភារៈលក់ដូរអស់មួយចំនួនធំ តែមិនបង្កឱ្យរាលដាលដល់ផ្ទះអ្នកជិតខាង និងបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ ។ គ្រោះអគ្គិភ័យនេះបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៧ គ្រឿង និងប្រេីរយៈពេលបាញ់ទឹកប្រមាណជាង២០នាទីទេីបរលត់ទៅវិញជាស្ថាពរនៅយប់ថ្ងៃដដែល ៕

    spot_img

    អត្ថបទទាក់ទង

    spot_img