More

    បើកកាច់ចង្កូតគេចចេញពីរថយន្តកុងតឺន័រ ក៏រេចង្កូតជ្រុលទៅបុកពីក្រោយម៉ូតូ១គ្រឿង បណ្ដាលឲ្យអ្នកជិះម៉ូតូ២នាក់ ឪពុកនិងកូនស្រីរងរ..បួស ចំណែករថយន្តក្រឡាប់ធ្លាក់ចូលប្រឡាយ

    spot_img

    ភ្នំពេញ ៖ ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ត្រង់ចំណុចមុខមណ្ឌលសុខភាពសាមគ្គី ស្ថិតនៅក្នុងភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
    រថយន្តហ៊ីយ៉ាន់ដាយ១គ្រឿងដឹកចំណីសត្វពេញទ្រុង បើកបរក្នុងល្បឿនលឿន ហើយបានជែងរថយន្តនិងម៉ូតូនៅខាងមុខ ប៉ុន្តែជែងអត់ទាន់ផុតផងបានវាក់ជាមួយរថយន្តកុងតឺន័រ១គ្រឿងដែលកំពុងបើកបរធ្វើដំណើរបញ្ច្រាស់ទិសគ្នា ។ ខណៈនោះអ្នកបើកបរបានកាច់ចង្កូតគេចចេញពីរថយន្តកុងតឺន័រ ក៏រេចង្កូតជ្រុលទៅបុកពីក្រោយម៉ូតូ១គ្រឿង បណ្ដាលឲ្យអ្នកជិះម៉ូតូ២នាក់ឪពុកនិងកូនស្រីរងរបួស ហើយរថយន្តដឹកជីនោះក៏ក្រឡាប់ធ្លាក់ចូលប្រឡាយតែម្ដង។
    រថយន្តម៉ាកហ៊ីយ៉ាន់ដាយនេះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-3525 ដឹកចំណីសត្វ បើកបរដោយយុវជនម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ។ ខណៈនោះពុំដឹងជាប្រញាប់ទៅណាទេ ទោះបីជាតាមផ្លូវនោះចង្អៀតមានអ្នកធ្វើចរាចរមមារញឹកក្ដី ក៏នៅតែបើកបរក្នុងល្បឿនលឿន ហើយជែងរថយន្តនិងម៉ូតូដែលកំពុងបើកបរនៅខាងមុខជាបន្តបន្ទាប់ដែរ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ បានវាក់ជាមួយរថយន្តកុងតឺន័រ១គ្រឿងដែលកំពុងបើកនៅខាងមុខក្នុងទិសដៅបញ្ច្រាស់ទិសគ្នា។ ដោយសារខ្លាចបុកជាមួយរថយន្តកុងតឺន័រ អ្នកបើកបររថយន្តដឹកចំណីសត្វនេះ បានខំបើកគេចចេញ រួចក៏ជ្រុលទៅបុកពីក្រោយម៉ូតូម៉ាកវ៉េវ១គ្រឿង ។បើកបរដោយបុរសម្នាក់ កំពុងជិះឌុបកូនស្រីចេញពីសាលារៀន បណ្ដាលដួលគាបជាប់ក្រោមរថយន្តអូសច្រើនម៉ែត្រ ហើយរថយន្តក៏បានក្រឡាប់ធ្លាក់ចូលប្រឡាយតែម្ដង ។ ខណៈនោះបុរសអ្នកបើកបរម៉ូតូរួមនិងកូនស្រីបានខ្ទា.តចេញផុតពីកង់រថយន្ត ទើបគ្រាន់តែរងរបួសធ្ងន់ បន្ទាប់មកក្រុមគ្រួសារបញ្ជូនចូលទៅសង្គ្រោះនៅក្នុងមណ្ឌលសុខភាពសាមគ្គីនោះតែម្ដង ៕

    spot_img

    អត្ថបទទាក់ទង

    spot_img