More

    យុវជនពីរនាក់បានស្លាប់ និងរងរបស់ធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍

    spot_img

    ស្វាយរៀង: ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣៥នាទីព្រឹកថ្ងៃទី០៥ ខែ មីនា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែត្រលេខ១៥៥-១៥៦ ស្ថិតក្នុងភូមិអង្គសាលា សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង។
    យ៉ាងហោចណាស់យុវជនពីរនាក់បានស្លាប់និងរងរបស់ធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបុកជាមួយម៉ូតូដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងលាន់ឮសូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។
    យុវជនរងរបួសមានឈ្មោះមាស រតនា (ហៅចង់) អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់និងមានអ្នករួមដំណើរម្នាក់ទៀតដែលស្លាប់មានឈ្មោះ ជួន សុវណ្ណឆាត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដា វ៉េវ ព៌ណខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១C-២៦៧៧ខូចខាតយ៉ាងដំណំ។
    ចំណែកអ្នកបើករថយន្តបង្កហេតុមិនត្រូវបានស្គាល់ឈ្មោះនោះទេព្រោះក្រោយពីឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់បន្សល់ទុករថយន្ត០១ គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣E-៤៥៦៤នៅនឹងកន្លែងកើតហេតុ។
    មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣E-៤៥៦៤បើកលើផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១C-២៦៧៧ជិះគ្នា២នាក់ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងព្រឹក។
    ក្រោយមកសមត្ថកិច្ចបានមកដល់ធ្វើកំណត់ហេតុនិងប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករបួសត្រូវបានដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ។ ចំពោះមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីចាត់ការបន្តតាមច្បាប់៕

    spot_img

    អត្ថបទទាក់ទង

    spot_img