More

    ចាប់បញ្ជូនខ្លួនជនសង្ស័យម្នាក់ ដែលរារាំងដល់ការអនុវត្តច្បាប់និងប្រេីអំពេីហឹង្សាមកលេីសមត្ថកិច្ច

    spot_img

    ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៣នេះ បានចាប់បញ្ជូនខ្លួនជនសង្ស័យម្នាក់ ដែលរារាំងដល់ការអនុវត្តច្បាប់ និងប្រេីអំពេីហឹង្សាមកលេីសមត្ថកិច្ច ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
    បុរសម្នាក់ដែលរារាំងដល់ការអនុវត្តច្បាប់ ប្រេីអំពេីហឹង្សាមកលេីសមត្ថកិច្ច ក្រោយពីធ្វេីការឃាត់ខ្លួន ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមអយ្យការសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចបានចាប់យកមកធ្វេីតេស្តសារធាតុញៀន គឺវិជ្ជមាន ។
    នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤:០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ អី វណ្ណរិទ្ធ ភេទប្រុសអាយុ២៥ឆ្នាំ មានទីលំនៅផ្ទះលេខ៣៨៤ ផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានរាងរាំង និងប្រើអំពើហឹង្សាមកលើសមត្ថកិច្ច ក្រោយពីឃាត់ខ្លួន និងសាកសួររួច សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយចោទប្រកាន់ជនសង្ស័យចំនួន០៣ករណី ១. ប្រឆាំងអ្នករាជការសាធារណៈ ២. ប្រើហឹង្សាដោយចេតនា ៣. ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ៕

    spot_img

    អត្ថបទទាក់ទង

    spot_img