
ក្រុមហ៊ុន អ៊ែន អេស៊ា ថប ស្ពីដ លេប័រ សឹបផ្លាយ បានចាប់ផ្ដើមបើកសម្ពោធជាផ្លូវការហើយ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅក្នុងបុរីអ័រគីដេ សង្កាត់ព្រៃតាគង់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ថ្លែងនៅក្នុងពិធីបើកសម្ពោធជាផ្លូវការ អគ្គនាយិការ ក្រុមហ៊ុន អ៊ែន អេស៊ា ថប ស្ពីដ លេប័រ សឹបផ្លាយ លោកស្រី ឆូត សាវ៉េត បានបញ្ជាក់ឱ្យដឹងថា លោកស្រីបានប្រឡូកក្នុងវិស័យនេះជាង១០ឆ្នាំមកហើយ ដោយបច្ចុប្បន្នក្រុមហ៊ុន អ៊ែន អេស៊ា ថប ស្ពីដ លេប័រ សឹបផ្លាយ ក៏បានបើកនិងកំពុងតែដំណើរនៅក្នុងទីក្រុងប៉ាងកកប្រទេសថៃ ខណៈដែលនៅក្នុងប្រទេសកម្ពុជាទើបតែចាប់ផ្ដើមបើកសម្ភោធនៅថ្ងៃម្សិលមិញនេះ។
លោកស្រី ឆូត សាវ៉េត ក៏បានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន អ៊ែន អេស៊ា ថប ស្ពីដ លេប័រ សឹបផ្លាយ បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយនិងរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយការចំណាកស្រុកដោយខុសច្បាប់នៃពលរដ្ឋខ្មែរ កាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយភាពគ្មានការងារធ្វើរបស់ប្រជាជនកម្ពុជា។
លោកស្រីអគ្គនាយិការ ឆូត សាវ៉េត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាដែលចង់ទៅធ្វើការនៅក្រៅប្រទេស សូមទំនាក់ទំនងមកកាន់ក្រុមហ៊ុន អ៊ែន អេស៊ា ថប ស្ពីដ លេប័រ សឹបផ្លាយ ដែលមានអាស័យដ្ឋានផ្ទះលេខ BSH08011N ក្នុងបុរីអ័រគីដេ ភូមិព្រៃតាគង់ សង្កាត់ព្រៃតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬអាចសាកសួរព័ត៌មានតាមរយៈទូរស័ព្ទលេខ 0964349399/081533754/(+66) 0842289978។
ក្នុងពិធីបើកសម្ពោធជាផ្លូវការនេះ ក៏មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាច្រើននាក់ និងបានថតរូបអនុស្សាវរីយ៍ជាមួយលោកស្រីអគ្គនាយិការ លោកអគ្គនាយក ព្រមទាំងបុគ្គលិកនៃក្រុមហ៊ុនទាំងអស់ផងដែរ។
ក្នុងឱកាសនៃពិធីបើកសម្ពោធជាផ្លូវការក្រុមហ៊ុន អ៊ែន អេស៊ា ថប ស្ពីដ លេប័រ សឹបផ្លាយ លោកស្រីអគ្គនាយិការ ឆូត សាវ៉េត ក៏បានចែកអំណោយជាអង្ករ និងថវិការមួយចំនួនជូនដល់ប្រជាពលរដ្ឋជាង៥០គ្រួសារផងដែរ។