ទំព័រដើម ទំព័រដើម ជំនាញរ៉ែចុះចាប់គ្រឿងចក្រ កាយដីភ្នំគ្មានច្បាប់នៅបាត់ដំបង

ជំនាញរ៉ែចុះចាប់គ្រឿងចក្រ កាយដីភ្នំគ្មានច្បាប់នៅបាត់ដំបង

- ពាណិជ្ជកម្ម -

បាត់ដំបង៖ កម្លាំងជំនាញនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង សហការជាមួយអាជ្ញាធរស្រុកបាណន់ បានចុះពិនិត្យ និងធ្វើការបញ្ឈប់សកម្មភាពគ្រឿងចក្រ ដែលក្រុមឈ្មួញលួចដាក់ជីកកាយ ទន្រ្ទានយកល្បាយដីភ្នំ ដោយគ្មានច្បាប់អនុញ្ញាតិ(អាជ្ញាប័ណ្ណ)។

លោក ហ៊ឺ ដាវី អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិដូង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បន្ទាប់ពីមន្ត្រីជំនាញចុះពិនិត្យឃើញថា ក្រុមហ៊ុនមួយនេះ បានលួចលាក់កាយទន្រ្ទានយកល្បាយដីភ្នំ (ដីក្រហម)ដោយគ្មានអាជ្ញាប័ណ្ណ។

ជាមួយគ្នាទៅនឹងកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែងមន្ត្រីជំនាញ បានធ្វើការដកហូតបាន អេស្កាវ៉ាទ័រ ម៉ាក kOMATSu pc200ចំនួន០១គ្រឿង និងរថយន្តដឹកម៉ាកHOWOចំណុះ២២ម៉ែត្រគូប ចំនួន០១គ្រឿង ដែលមានឈ្មោះលោក យឿន សំណាង ជាតំណាងអោយក្រុមហ៊ុនគ្រឿងចក្រ ខាងលើផងដែរ។

ហើយបើយោងតាមច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ត្រង់មាត្រា ៣៥ថ្មី ត្រូវផាកពិន័យគុណនឹងពីរដង នៃតម្លៃប៉ាន់ស្មានលើផលិតផលរ៉ែ ដែលបានជីកកន្លងមកតាមតម្លៃទីផ្សារ ឬផាកពិន័យចំនួន ១,៥០០,០០០៛ (មួយលានប្រាំសែនរៀលគត់) ក្នុងមួយថ្ងៃគិតចាប់ពីថ្ងៃ ដែលប្រតិបត្តិការ ជីកយករ៉ែនោះត្រូវបានបញ្ឈប់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម