More

    ពលរដ្ឋរីករាយនិងអបអរសាទរក្រុងប៉ៃលិនដែល ទទួលបានជ័យលាភី ទីក្រុងស្អាត ផ្ការំដួល ២ទងនាឱកាសវេទិកាទិវាជាតិទីក្រុងស្អាត លើកទី១១នៅរាជធានីភ្នំពេញ

    spot_img

    (ប៉ៃលិន)៖ នាឱកាសវេទិកាទិវាជាតិទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានប្រកាសឲ្យដឹងថា ការប្រទ្បងប្រណាំងទីក្រុងស្អាត លើកទី៣ ឆ្នាំ២០២៣នេះ មានក្រុងខណ្ឌចំនួន៧ ទទួលបានជយ័លាភី ផ្ការំដួល ៣ទង។
    ចំណែកក្រុងប៉ៃលិនទទួលបានផ្ការំដួល២ទង ខណៈដែលក្រុងខណ្ឌចំនួន ១៦ ក៍ទទួលបានផ្ការំដួល ២ទងដែរ។

    សម្រាប់ជ័យលាភី ផ្ការំដួល ១ទង មានចំនួន ១៤ក្រុងខណ្ឌ។

    ចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី៣ នៅឆ្នាំ២០២៣ នេះ មានបេក្ខភាពក្រុង/ខណ្ឌ ចូលរួមប្រឡងប្រណាំង សរុបចំនួន ៤១ ( ១៤ខណ្ឌ និង ២៧ក្រុង) ក្នុងនោះ មានបេក្ខភាពចំនួន ៣៨ ដែលទទួលបានជ័យលាភី។

    ជ័យលាភីផ្ការំដួល ៣ទង មានចំនួន ៧ ( ៦ ក្រុង និង ១ ខណ្ឌ) ដែលរួមមាន ក្រុងព្រះសីហនុ, ក្រុងបាត់ដំបង, ក្រុងសៀមរាប, ក្រុងកែប, ក្រុងកំពត, ក្រុងកំពង់ចាម, និងខណ្ឌដូនពេញ។

    សម្រាប់ជ័យលាភីផ្ការំដួល ២ទង មានចំនួន ១៧ (១៤ ក្រុង និង ៣ ខណ្ឌ) ដែលរួមមាន ក្រុងកំពង់ឆ្នាំង , ក្រុងបានលុង , ក្រុងពោធិ៍សាត់ , ក្រុងប៉ោយប៉ែត , ក្រុងច្បារមន,ក្រុងក្រចេះ , ក្រុងសិរីសោភ័ណ , ក្រុងស្ទឹងសែន , ក្រុងសួង, ខណ្ឌទួលគោក , ខណ្ឌ៧មករា , ក្រុងព្រៃវែង , ក្រុងស្វាយរៀង , ខណ្ឌដង្កោ, ក្រុងសែនមនោរម្យ, ក្រុងប៉ៃលិន, និងក្រុងតាខ្មៅ ។

    ដោយទ្បែក សម្រាប់ជ័យលាភីផ្ការំដួល ១ទង មានចំនួន ១៤ (៦ ក្រុង និង ៨ ខណ្ឌ) ដែលរួមមាន ក្រុងស្ទឹងត្រែង , ក្រុងព្រះវិហារ , ខណ្ឌសែនសុខ , ក្រុងសំរោង, ក្រុងបាវិត , ខណ្ឌចំការមន, ខណ្ឌជ្រោយចង្វារ , ខណ្ឌព្រែកព្នៅ , ខណ្ឌពោធិ៍សែនជ័យ , ក្រុងដូនកែវ, ក្រុងខេមរភូមិន្ទ, ខណ្ឌមានជ័ យ , ខណ្ឌច្បារអំពៅ, និងខណ្ឌបឹងកេងកង។

    ហើយ ក្រុង ខណ្ឌ មិនទទួលបានចំណាត់ថ្នាក់ផ្ការំដួល មានចំនួន ៣ បេក្ខភាព (១ ក្រុង និង ២ ខណ្ឌ) រួមមាន ខណ្ឌឬស្សីកែវ, ក្រុងកោះរ៉ុង, និង ខណ្ឌកំបូល៕

    spot_img

    អត្ថបទទាក់ទង

    spot_img