More

    ខេត្តបន្ទាយមានជ័យរយះពេល៣ថ្ងៃនេះអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់២ខ្នង និងឆេះងាប់គោ១ក្បាលខូចខាតសម្ភារៈ

    spot_img

    បន្ទាយមានជ័យ៖ខេត្តបន្ទាយមានជ័យរយះពេល៣ថ្ងៃនេះអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់២ខ្នងនិងឆេះងាប់គោ១ក្បាលខូចខាតសម្ភារៈនៅក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរី។
    អគ្គីភ័យដែលឆាបឆេះ២ករណីមាន ករណីទី១.កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នៅខាងកើតផ្សារចំការគហៅផ្សារថ្មីស្ថិតភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មានអគ្គីភ័យបានឆាបឆេះផ្ទះបណ្តាលខូចខាតសម្ភារៈខាងក្នុងផ្ទះមានគ្រែនិងពូកខោអាវនៅពេលម្ចាស់បិតទ្វាររវល់ទៅលក់ដូរត្រូវបានអន្តរាគមន៍ទាន់ពេលមិនរាលដាលខូចខាតទាំងស្រុងដែលមានរថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿងមានកម្លាំងអន្តរាគមន៍ជិត៥០នាក់អគ្គីភ័យឆាបឆេះអាចបណ្តាលមកពីឆ្លងចរន្តអគ្គីសនី។
    ករណីទី២.នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នៅភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី អគ្គីភ័យឆាបឆេះផ្ទះនិងរោងចិញ្ចឹមគោនិងរោងដាក់ចំបើងបណ្តាលខូចខាតសម្ភារៈងាប់គោ១ក្បាលឈឺជើងយកចេញមិនរួចដែលឆេះខូចខាតអស់ទាំងស្រុងប្រើប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១គ្រឿងនិងកម្លាំងអន្តរាគមន៍ប្រមាណជាង៣០នាក់រួមជាមួយប្រជាពលរដ្ឋហើយអគ្គីភ័យឆាបឆេះនេះមិនទាន់ដឹងពីមូលហេតុនេះឡើយទេ។
    លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ រយៈពេលតែ៣ថ្ងៃអគ្គីភ័យបានឆាបឆេះចំនួន២ករណីនិងឆេះផ្ទះ២ខ្នងនិងសម្ភារៈងាប់គោ១ក្បាលដោយភ្លើងឆេះ ហើយសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលការពារមិនអោយកើតមានចំពោះអគ្គីភ័យបើកើតមានដូច២ករណីនេះបណ្តាលខូចខាតផ្ទៈសំបែងនិងសម្ភារៈ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img