More

    ប្តីប្រពន្ធមួយគូ រងរបួសធ្ងន់ និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូឌុបគ្នាត្រូវរថយន្តមួយគ្រឿង បេីកលឿនកៀរ ហេីយរថយន្តបង្កបន្តទៅ បុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់

    spot_img

    ភ្នំពេញ៖ កាលពី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ប្តីប្រពន្ធមួយគូបានរងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូឌុបគ្នាត្រូវរថយន្តម៉ាកFordបេីកលឿនកៀរហេីយរថយន្តបង្កបន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជេីង នៅចំណុចស្ថានទូតវៀតណាម តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។
    មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមឌុបប្រពន្ធធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាកFord ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AR 6922 ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនបានកៀរម៉ូតូបណ្តាលឱ្យដួលរងរបួសធ្ងន់និងស្រាលចំណែករថយន្តបង្កបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់២កង់ រីឯរថយន្តក្រឡាប់ផ្ងារជេីង។

    ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដោយឡែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕

    spot_img

    អត្ថបទទាក់ទង

    spot_img