More

    សង្ស័យភ្លេីងប្រច័ណ្ឌ! បុរសម្នាក់អារ-កសម្លាប់នារីម្នាក់ជាសង្សា រួចអារ.ក សម្លាប់ខ្លួនឯងតាមក្រោយរបួសធ្ងន់

    spot_img

    ភ្នំពេញ៖ សេចក្ដីរាយការណ៍បានប្រាប់ឲ្យដឹងថា អំពេីឃាតកម្មក្នុងពេលផឹកស៊ី ធ្វេីឲ្យមានការ ចាក់សម្លាប់គ្នា បណ្តាលឲ្យនារីម្នាក់បានស្លាប់ភ្លាមៗ ឯបុរសជាឃាតករ បានអារ.កសម្លាប់ខ្លួនតាមក្រោយ ប៉ុន្ដែមិនបានសម្រេច បណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះភ្លាមៗ។ ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង ០៥ និង ៣០ នាទីល្ងាច ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ២D ផ្លូវ លេខ៤ នៅក្នុងបុរី លឹម ឈាងហាក់ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសជាជនសង្ស័ យដែលចាក់សម្លាប់នារីខាងលើមានឈ្មោះ ឯក ឌៀមវន្ថា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ រកស៊ីអចលនាទ្រព្យ មានទីលំនៅ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមាន ជ័យ រាជធានីភ្នំ ពេញ។ ចំណែកជនរងគ្រោះឈ្មោះ វង្ស ម៉ាលី ដា ភេទស្រី អាយុ២៧ឆ្នាំមុខរបរ ជាអ្នកលក់ផលិតផលតាម Online មានទីលំនៅក្នុងបុរី លឹម ឈាងហាក់ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានបន្ដថា មុនពេលកើតឡើងអំពើឃាតកម្មខាងលើគឺ មនុស្សប្រុសស្រី៥នាក់ជួបជុំផឹកស៊ីជាមួយគ្នា បន្ទាប់មកបុរស២នាក់ បានចេញទៅបាត់សល់តែជនរងគ្រោះ និង បុរសជាជនសង្ស័យ និង ចុងភៅនៅក្នុងផ្ទះ ស្រាប់តែ បុរសជាជនសង្ស័យចាក់សម្លាប់នារី រងគ្រោះរួចអារ.កសម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្ដែមិនបានសម្រេចបណ្ដាលឲ្យរង របួសធ្ងន់ត្រូវបញ្ជូនខ្លួនទៅសង្គ្រោះភ្លាមៗនៅមន្ទីពេទ្យសួគ៌ា។

    សមត្ថកិច្ចបានបន្ដទៀតថា ក្នុងអំពើឃាតកម្មខាង លើនេះជាជំហានដំបូងគឺសង្ស័យជាករណីភ្លើងប្រច័ណ្ឌ ក្រោយពេលកើតហេតុសមត្ថកិច្ច បាននាំខ្លួនចុងភៅជាស្ដ្រីយកទៅសាកសួរ។

    បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញខាងកុសលវិច្ឆ័យ បានចុះមកពិនិត្យទៅលើសាកសពរបស់ជនរង គ្រោះ រីឯបុរសជាជនសង្ស័យ ដែលកំពុងសង្គ្រោះនៅមន្ទីរពេទ្យ សមត្ថកិច្ចដាក់កម្លាំងយាមយ៉ាងតឹងរឹង និងមានការសាកសួរ នៅពេលក្រោយដើម្បីចាត់ការបន្ដនីតិវិធី។ ចំណែកសាកសពជនរងគ្រោះ ក្រោយពីបច្ច័យរួចកម្លាំងសមត្ថកិច្ច និងធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

     

     

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img