More

    បុរសម្នាក់យកដែកបំពង់ទីបទៅវាយលើបុរសវ័យចំណាស់អាយុ ៨១ ឆ្នាំរហូតដល់ស្លាប់បាត់បង់ជីវិត

    spot_img

    កំពង់ធំ ÷ជនដៃដល់ឈ្មោះ រិនសុភារម្យ ហៅម៉េងលី បានយកដែកបំពុងទីបវាយទៅលើបុរសវ័យចំណាស់ម្នាក់ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត ។

    ជនរងគ្រោះ ឈ្មោះ កែង ញឹម អាយុ ៨១ឆ្នាំ រស់នៅភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ រីឯជនដៃដល់មានឈ្មោះ រិនសុភារម្យ ហៅម៉េងលី រស់នៅភូមិ.ឃុំ ជាមួយគ្នា ដែលបានយកដែកទីបវាយ.សម្លា.ប់.លោកតាកែង ញឹមអាយុ៨១ឆ្នាំ ។

    យោងតាមការរៀបរាប់ របស់កូន ចៅជនរងគ្រោះ (សព) បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា កាលពីវេលាម៉ោង៦ និង៣០ នាទីល្ងាច ថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ ២០២៣ ជនដៃដល់ ដែលជាឃាតករ បានធ្វើសកម្មភាព វាយលើជនរងគ្រោះ ហើយ បើកំរើកកន្លែងណា វាយកន្លែងនោះ វាយបំបាក់ជើងម្ខាង ចងជើងម្ខាង ហើយវាយបំបែកក្បាលថែមទៀត។

    បន្ទាប់ពីធ្វើសកម្មភាពរួចជនដៃដល់ បានរត់គេចខ្លួនបាត់ស្រម៉ោល ក្រុមគ្រួសារនៃសពសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធជួយស្រាវជ្រាវ ចាប់ជនដៃដល់ ដែលជាឃាតករ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img