ទំព័រដើម ទំព័រដើម រថយន្តសាមុយមន្ទីរពេទ្យឯកជន សួគ៌ា ដឹកអ្នករបួសគ្រោះថ្នាក់ចរាចរណ៍ មកសង្គ្រោះ តែត្រូវបានស្លាប់ នៅមន្ទីពេទ្យ ផ្គើននឹងសេចក្តីប្រកាស របស់ក្រសួងសុខាភិបាល

រថយន្តសាមុយមន្ទីរពេទ្យឯកជន សួគ៌ា ដឹកអ្នករបួសគ្រោះថ្នាក់ចរាចរណ៍ មកសង្គ្រោះ តែត្រូវបានស្លាប់ នៅមន្ទីពេទ្យ ផ្គើននឹងសេចក្តីប្រកាស របស់ក្រសួងសុខាភិបាល

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាស ហាមដាច់ខាតមិនឲ្យរថយន្តសាមុយមន្ទីរពេទ្យឯកជនមូយណា ចេញដឹកអ្នករបួសក្នុងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនោះទេ តែផ្ទុយទៅវិញរថយន្តសាមុយមន្ទីរពេទ្យឯកជន សួគា៌ នៅតែ បន្តចេញដឹកអ្នករបួសគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវយ៉ាងអាណាធិបតេយ្យ ផ្គើននិងសេចក្តីប្រកាស របស់ក្រសួងសុខាភិបាល។

ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបុរសម្នាក់ស្លាប់ នេះកើតឡើងកាលពីវេលាម៉ោង១០ និង ៤៦ ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ តាមបណ្ដោយផ្លូវវ៉េងស្រេង ស្ថិតក្នុងសង្កាត់ទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ឈុន រស្មី ភេទប្រុស អាយុ២៣ ឆ្នាំ មានស្រុកកំណើត ភូមិឬស្សីល័រ ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC-125 ស៊េរីឆ្នាំ 2016 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BG-1272។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច ដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកខឿនផ្លូវបណ្ដាលឲ្យដួលបែកក្បាលរបូសធ្ងន់ធ្ងរ ខណៈនោះគេឃើញរថយន្តសាមុយមន្ទីរពេទ្យឯកជន សួគា៌ ដែលមានទីតាំង នៅជិតស្ពានដែកចំការដូង តាមបណ្ដោយផ្លូវ ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានមកដឹកជនរងគ្រោះយកទៅសង្គ្រោះ តែអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវីត នៅឯមន្ទីរពេទ្យ។

មហាជនរងចាំមើល តើក្រសួងសុខាភិបាលមានចំណាត់ការយ៉ាងណាទៅលើរថយន្តសាមុយមន្ទីពេទ្យឯកជនសួគ៌ាមួយនេះ ដែរតែងតែចេញដឹកអ្នករបួសគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ យ៉ាងអាណាធិបតេយ្យ ដែរផ្តើម និងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៕

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម