ទំព័រដើម ទំព័រដើម សំណង់ពោធិ៍២ដើមដែលក្រសួងធនធានទឹកនិងឧតុនិយមត្រូវបានកសាងអាចរួចរាល់នៅដើមឆ្នាំ២០២៣នេះ

សំណង់ពោធិ៍២ដើមដែលក្រសួងធនធានទឹកនិងឧតុនិយមត្រូវបានកសាងអាចរួចរាល់នៅដើមឆ្នាំ២០២៣នេះ

- ពាណិជ្ជកម្ម -

បន្ទាយមានជ័យ៖សំណង់ពោធិ៍២ដើមដែលក្រសួងធនធានទឹកនិងឧតុនិយមត្រូវបានកសាងអាចរួចរាល់នៅដើមឆ្នាំ២០២៣នេះដែលស្ថិតភូមិពោធិ៍ពីរដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី។
ជាក់ស្តែងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះគេឃើញសកម្មភាពជាងកំពុងបន្តធ្វើសំណង់ពោធិ៍ពីរដើមជាធម្មតាតែការកសាងឃើញជិតរួចរាល់ហើយនៅតែសេសសល់ការងារតិចតួចស្ទើតែរួចរាល់ស្ទើតែទាំងស្រុងអាចដើមឆ្នាំ២០២៣នេះនិងរួចរាល់ទាំហងស្រុងអាចបើកដំណើរការ។
លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានប្រាប់ថា៖សំណង់ពោធិ៍ពីរដើមដែលត្រូវបានកសាងថ្មីនេះគឺកសាងដោយក្រសួងធន់ធានទឹកនិងឧតុនិយមដែលកសាងសំណង់ពោធិ៍ពីរដើមជាសំណង់កណ្តាលស្វ័យប្រវត្តិដែលត្រូវបានកសាងនៅដើមឆ្នាំ២០២២ហើយអាចរួចរាល់នៅដើមឆ្នាំ២០២៣ខាងមុខនេះ។
លោកបានបញ្ជាក់ថា៖សំណង់ពោធិ៍ពីរដើមដែលកសាងថ្មីដែលជិតរួចរាល់នេះជាសំណង់ពាក់កណ្តាលស្វ័យប្រវត្តិដែលមានមុខទឹកធំអាចរំដោះទឹកបានលឿននិងបិតបើកសម្រាប់តម្រូវការទឹកលើវិស័យកសិកម្មនៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ដើម្បីតម្រូវការចាំបាច់របស់ប្រជាកសិករសម្រាប់បង្ករបង្កើនផលស្រូវ។
លោក ឡាយ សុធី បានបញ្ជាក់ថា៖សំណង់ពោធិ៍ពីរដើមដែលកសាងដោយក្រសួងធន់ធានទឹកនិងឧតុនិយមដែលបានវ៉ៃសំណង់ចាស់ចោលព្រោះតូចចង្អៀតហើយកសាងសំណង់ថ្មីពាក់កណ្តាលស្វ័យប្រវត្តិដើម្បីតម្រូវការចាំបាច់ការបិតបើកទឹកជូនប្រជាពលរដ្ឋប្រើប្រាស់និងបង្កបង្កើតផល៕(សៅនៅ)

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម