More

    ពិធីសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី ទស្សនៈទាន អត្ថប្រយោជន៍ និងនីតិវិធីនៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ក្តាមថ្មកោះកុង”

    spot_img

    កោះកុង÷ មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានរៀបចំបើកសិក្ខាសាលាពិគ្រោះយោ បល់ ស្ដីពី ទស្សនទាន អត្ថប្រយោជន៍ និងនីតិវិធីនៃការចុះបញ្ជីម៉ាកសម្គាល់ភូមិ សាស្ត្រទំនិញ”ក្តាមថ្មខេត្តកោះកុង”និងការចុះសិក្សាស្រាវជ្រាវ-វាយតម្លៃអំពីផលិត ផលសក្កានុពល “ក្តាមថ្មកោះកុង”ក្រោមអធិបតី ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មា ធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ។
    ពិធីធ្វើឡើង នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅក្នុងមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង Mr. Peter Damay WTPO Expert  លោក សាលីម ហ្វារីត ប្រធាន មន្ទីរពាណិជ្ជកម្មខេត្តកោះកុង និងអ្នកពាក់ព័ន្ធ ។

    ក្លែងក្នុងឱកាសសិក្ខាសាលា ឯកឧត្តមសួន វិជ្ជា បានលើកឡើងថា យើងដឹងហើយថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន មិនត្រឹមតែនាំមកនូវសុខសន្តិភាពជូនព្រះរាជាណាចក្រកម្ពុជាយើងទេ នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ។

    ឯកឧត្តមលើកឡើងទៀតថា តាមរយៈការស្នើសុំរបស់ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត កោះកុង និងរដ្ឋបាលខេត្តកោះកុង នាថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២ នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីទស្សនៈទាន និងអត្ថប្រយោជន៍នៃការកសាងកេរ្តិ៍ឈ្មោះ ម៉ាកសមូហភាព ឬម៉ាកសម្គាល់ភូមិសាស្ត្រទំនិញក្នុងខេត្តកោះកុង
    និងបានកំណត់យកផលិតផលសក្តានុពលធំៗចំនួន ៥ ដើម្បីរៀបចំចុះបញ្ជីជាម៉ាកសមូហភាព ឬម៉ាកសម្គាល់ភូមិ សាស្ត្រទំនិញ ១- ស្រាចេកថ្មបាំង ២- ក្តាមថ្មកោះកុង ៣- បង្គាក្រៀមកោះកុង ៤- ទឹកត្រីបុកកោះកុង និង៥- ក្រុមចំពោះទា ។

    ឯកឧត្តមថ្លែងថា ថ្ងៃនេះជាការចាប់ផ្ដើមមួយ ក្នុងការរៀបចំការចុះបញ្ជីក្តាមថ្មកោះកុង ហើយដើម្បីអាចចុះបញ្ជីបាន ត្រូវតែមានលក្ខណៈផ្សារភ្ជាប់ជាមួយលក្ខខណ្ឌលក្ខណៈប្រទេសថៃ ផ្សារភ្ជាប់ជាមួយ. EU ផ្សារភ្ជាប់ជាមួយការផលិតជំនាញ ដែលកើតចេញអំពីដែនដី ស្ថានភាពផ្សេងៗដែលធ្វើឲ្យផលិតផលមានកេរ្តិ៍ឈ្មោះ  ថ្ងៃនេះថ្វីត្បិតតែយើងបានទទួលការអនុញ្ញាត ទទួលការជួយឧបត្ថម្ភ ក្នុងការចុះបញ្ជីក្តាមថ្មកោះកុង ។ ក្រោយពីចុះបញ្ជី ប្រែក្លាយក្តាមថ្មកោះកុងយើងធ្វើការប្រមូលផលជាលក្ខណៈប្រពៃណី ការប្រមូលផលដោយគ្មានបច្ចេកទេស ប្រែក្លាយជាក្តាមថ្មមួយដែលបំពាក់ម៉ាកសម្គាល់ភូមិសាស្ត្រ មិនត្រឹមថាបន្ថែមតម្លៃនៃក្តាមថ្មនោះទេ ហើយដើម្បីឈានខ្ពស់ ទៅរកលទ្ធផលដែលជាគួរជាទីពេញចិត្ត បានប្រយោជន៍ទាំងអស់គ្នា លុះត្រាតែយើងមានការប្រឹងប្រែងទាំងអស់គ្នា ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img