More

    សង្កាត់ទាំង៧ របស់ខណ្ឌពោធិ៍សែនជ័យត្រៀមខ្លួនប្រសិនបើមានបង្កប់នៅល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន ហើយគណៈបញ្ជាការខណ្ឌចុះធ្វើការបង្ក្រាបរកឃើញថាមានការពាក់ព័ន្ធនោះនឹងមានវិធានការផ្លូវច្បាប់

    spot_img

    (ភ្នំពេញ)÷ គណៈបញ្ជាការខណ្ឌពោធិ៍សែនជ័យបានចុះបង្ក្រាបទីតាំងហ្គេមឡូតូ និង មាន់ជល់តាមប្រព័ន្ធអនឡាញ ចំនួន៣កន្លែង ស្ថិតនៅភូមិថ្មគោល១ និងថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយមានការណែនាំ និង ចង្អុលបង្ហាញពីរសំណាក់លោក សក់ ចន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ស្ដីពីវិធានការអនុវត្តចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដែលមិនបានសុំអាជ្ញាប័ណ្ណទីតាំងដែលជាប៉ុស្តិ៍សេវាដោយមានការអនុញ្ញាតត្រឹមត្រូវនោះទេ ដាច់ខាតត្រូវតែបង្ក្រាបឱ្យខានតែបាន។

    សុំបញ្ជាក់ផងដែរថាប្រតិបត្តិការក្នុងការចុះបង្ក្រាបនៅព្រឹកថៃ្ងអង្គារទី០៧ ខែកុម្ភះ ឆ្នាំ២០២៣នេះ គឺដឹកនាំ ដោយលោកហុក សុទិត្យាមន្ត្រីនៃរដ្ឋបាលខណ្ឌដែលមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការគ្រប់គ្រងសន្តិសុខនិងសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យជាច្រើនឆ្នាំមកហើយ និងមានចូលរួមពីរលោកណាត សារឿន ប្រធានសណ្តាប់ធ្នាប់ខណ្ឌពោធិ៍សែនជ័យ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
    ក្នុងរង្វង់ប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំង៣ទីតាំងខាងលើនោះក៏ត្រូវបានរឹបអូសនៅវត្ថុតាងមួយចំនួនផងដែរ ដែលជាវត្ថុតាងសម្រាប់ដោះស្រាយតាមនីតិវិធីច្បាប់។

    គួររំលឹកផងដែរថាបច្ចុប្បន្នមានឆ្នោតឡូតូខ្លះមានអាជ្ញាប័ណ្ណត្រឹមត្រូវ ក៏ប៉ុន្តែរាល់ការបើកនៅក្នុងមូលដ្ឋានត្រូវតែមានការអនុញ្ញាតនិងមានអាជ្ញាប័ណ្ណត្រឹមត្រូវដែលយើងអាចហៅបានម្យ៉ាងទៀតថា(ច្បាប់អនុញ្ញាតទីតាំង) ប្រសិនបើមិនមានទេនោះច្បាស់ណាស់អាជ្ញាធរត្រូវតែបង្ក្រាបជាបន្តបន្ទាប់៕

    អ្វីដែលអ្នកសារព័ត៌មានយើងចាប់អារម្មណ៍នោះ គឺនៅពេលដែលគណៈបញ្ជាការចុះធ្វើការបង្ក្រាបម្ដងៗប្រជាពលរដ្ឋតែងតែខ្សឹបខ្សៀវប្រាប់អ្នកសារព័ត៌មានយើងថាសុំឱ្យបង្ក្រាបឱ្យអស់តែម្ដងទៅកុំទុកនៅនាំតែមានបញ្ហាអសន្តិសុខនៅក្នុងភូមិ៕

    spot_img

    អត្ថបទទាក់ទង

    spot_img