More

    សង្ស័យជិះម៉ូតូគេចពីក្រុមក្មេងស្ទាវដេញវាយ ជ្រុលបុករថយន្តកុងតឺន័រចតស្ងៀមបណ្ដាលឲ្យស្លាប់ម្នាក់របួសធ្ងន់២នាក់

    spot_img

     

    ភ្នំពេញ យុវជនម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្ត្រោះនៅមន្ទីពេទ្យ និងពីរនាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនសង្ស័យគេចពីក្រុមក្មេងស្ទាវដេញវាយ បណ្តាលឲ្យជ្រុលបុករថយន្តកុងតឺន័រចតស្ងៀម កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៣ បណ្ដោយផ្លូវ៣០ម៉ែត្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-8917បានចតស្ងៀមនៅលើដងផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីជេីងទៅត្បូងនៅចំណុចកើតហេតុខាងលើ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានយុវជនបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងឌ្រីមC125 ពណ៌ខ្មៅស។េរីឆកមាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1DC-7198ធ្វើដំណើរក្នុងល្បឿនលឿន បានរេចង្កូតទៅបុក ពីក្រោយពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ភ្លាមនោះក៏ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យតែដោយអកុសលរងគ្រោះម្នាក់ក្នុងចំណោម២នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទាក់ទងទៅកម្លាំងជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើការសាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

    spot_img

    អត្ថបទទាក់ទង

    spot_img