ទំព័រដើម ទំព័រដើម ជិះម៉ូតូឌុបគ្នាមិនប្រយ័ត្ន ជ្រុលបុកជាមួយរថយន្តស៊េរីទំនើប ត្រង់ចំណុចផ្លូវបំបែកជាបួនបណ្តាលរងរបួសធ្ងន់ស្រាលពីរនាក់

ជិះម៉ូតូឌុបគ្នាមិនប្រយ័ត្ន ជ្រុលបុកជាមួយរថយន្តស៊េរីទំនើប ត្រង់ចំណុចផ្លូវបំបែកជាបួនបណ្តាលរងរបួសធ្ងន់ស្រាលពីរនាក់

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: នារីពីរនាក់បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូស្កុបពីមួយគ្រឿងជ្រុលបុកជាមួយរថយន្តស៊េរីទំនើបម៉ាកអាល់ផាត ពីចំហៀងខាងមុខពេញទំហឹង កាលពីវេលាម៉ោង ១០ និង ៥០ នាទីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតែមិនបណ្តោយយផ្លូវ ២៨៧ កែងនិងផ្លូវ ៦១៤ ចំណុចផ្សារ 7 មករា ស្ថិតក្នុងសង្កាត់បង្កក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីពីរនាក់ជិះម៉ូតូហុងដាស្កុបពីមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1CT-6054ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨៧ ទិសដៅពីរជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកជាមួយរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក អាល់ផាត ពណ៌សពាក់ស្លាកលេខកម្ពុជាBMH-007បើកបរ
រដោយបុរសជនជាតិខ្មែរម្នាក់ និងស្ត្រីជនជាតិបរទេសពីរនាក់រួមដំណើរជាមួយ ធ្វើដំណើរតាមបណ្ដោយផ្លូវ៦១៤ទិសដៅពីលិចទៅកើត ចំពីចំហៀងផ្នែកខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនិងថ្នល់រងរបួសធ្ងន់ម្នាក់និងស្រាម្នាក់។ ភ្លាមនោះជនរងគ្រោះត្រូវបានមិត្តភក្កិបញ្ជូនទៅសង្គ្រោះនៅឯបន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងមានតំណាងខាងភាគីម៉ូតូបានមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តរងចាំខាងក្រុមហ៊ុនធានារាប់រង មកដល់ដើម្បីធ្វើការសម្របសម្រួលគ្នាបន្តទៀត៕

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម