
ភ្នំពេញ: បុរសជនជាតិចិនម្នាក់រួមដំណើរនិងបុរសជនជាចិនម្នាក់ទៀត បើករថយន្តស៊េរីទំនើបម៉ាកJeep មួយគ្រឿង បានជ្រុលទៅបុកជាមួយរថយន្ត Ford ត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១២ និង៥ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅតាមបណ្តោយផ្លូវ ៦៣ កែងនិងផ្លូវ ២០០ ស្ថិតក្នុងសង្កាត់បឹងរាំង ខ ណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រពភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបម៉ាកJeepមួយគ្រឿងពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BR-6500មានបុរសជនជាតិចិនម្នាក់ទៀតរួមដំណើរជាមួយ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២០០ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកជាមួយរថយន្ត Ford Ranger មួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ2AF-9653 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៦៣ ទិសដៅពីត្បូងទៅជើងចំពីចំហៀងផ្នែកខាងមុខឆ្វេងពេញទំហឹងបណ្ដាលឲ្យរថយន្ត Ford Ranger រងការខូចខាតយ៉ាងដំណំ ចំណែករថយន្តJeepខូចខាតបន្តិចបន្តួច។
ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង រួចប្រញាប់ប្រញាបើករថយន្តចេញពីកន្លែងកើតហេតុរៀងៗខ្លួន។