More

    ប្រជុំត្រួតពិនិត្យ និងវាយតម្លៃ បុគ្គលដែលមានស្នាដៃឆ្នើម លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីដាក់ស្នើរជូនអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន

    spot_img

    កោះកុង÷ នៅថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៣
    បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង អនុប្រធានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត តំណាងលោកជំទាវលោកជំទាវអភិបាលខេត្ត ប្រធានគណៈកម្មាធិការ បានដឹកនាំប្រជុំ ត្រួតពិនិត្យ និងវាយតម្លៃ បុគ្គលមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គភាពដែលមានស្នាដៃឆ្នើម លើការ ងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីដាក់ស្នើជូន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្តល់ជូនប័ណ្ណសរសើរ និងលិខិតសរសើរ សម្រាប់ឆ្នាំ២០២២។

    ជាលទ្ធផល នៃកិច្ចប្រជុំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គភាពដែលមានស្នាដៃឆ្នើម លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មានចំនួន ២០រូប/អង្គភាព ដូចខាងក្រោម៖
    ១. ត្រូវបានស្នើផ្តល់ជូននូវប័ណ្ណសរសើរមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ  ចំនួន ៧រូប  និងអង្គភាព ចំនួន ៣អង្គភាព។
    ២. ត្រូវបានស្នើផ្តល់ជូននូវលិខិតសរសើរមន្រ្តីកងកម្លាំងប្រដាប់អាវុធ ចំនួន ១០ រូប ។

    ឆ្លៀតក្នុងឱកាសនោះ បណ្ឌិត សំឃិត វៀនអភិបាលរងខេត្ត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការ អនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនកន្លងមក និងបានផ្តល់នូវអនុសាសន៍ណែនាំ ឲ្យបន្តជំរុញការអនុវត្តនូវរាល់គោលនយោបាយ រាជរដ្ឋាភិបាល ក៏ដូចជាគោលការណ៍របស់ក្រសួង ស្ថាប័ន ពាក់ ព័ន្ធ បន្ថែមទៀត ដោយទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់លើការពង្រឹង និងអភិវឌ្ឍសមត្ថភាពបន្ថែមផងដែរ សំដៅធ្វើយ៉ាង ណា ឲ្យការអនុវត្តការងារក្នុងដែនសមត្ថ កិច្ចរបស់ខ្លួន មានក្រមសីលធម៌ វិជ្ជាជីវៈ ទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img