More

    រថយន្តព្រុសបុករះបណ្ដាលឲ្យបុរសអ្នកបើកបរPassAppម្នាក់រោងរបួស

    spot_img

    ពីក្រុងព្រះសីហនុ(ដំណឹងបឋម)មានករណីរថយន្តព្រុសបុករះបណ្ដាលឲ្យPassAppមួយគ្រឿងផ្ងារជើង និងជ្រុលទៅបុករថយន្តចតចោលមួយគ្រឿងទៀត រងការខូចឆាតយ៉ាងដំណំ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១២ យប់ ថ្ងៃទី ៦ខែ កុម្ភៈ ឆ្នាំ២០២៣ នៅលើផ្លូវកោះពោធិ៍ចាស់ ទល់មុខខារ៉ាអូខេវិមានចាំស្នេហ៍ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។

    តាមប្រភពពីពលរដ្ឋប្រាប់ថា មុនពេលកើតហេតុ រថយន្ត ម៉ាក់ព្រុស ពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ 2AW-23 85 ធ្វើដំណើរមានទិសដៅពីចំណុចកែង lv ចាស់ស្ពោះទៅអង្គការម្លប់តាប៉ាង លុះមកដល់ត្រង់ចំណុចកែង(ខារ៉ាអូខេចាំស្នេហ៍)ក៏បានបុករះPassApp ជ្រុលទៅបុករថយន្តម៉ាក់ highlander ពាក់ស្លាកលេខ ភ្នំពេញ 2AT 80 65 មួយគ្រឿងទៀតចតចោល បណ្ដាលឱ្យអ្នកបើកPassApp រងរបួសនិង PassApp ក្រឡាប់ផ្ងារជើង រងការខូចឆាតយ៉ាងដំណំទាំងសងខាង ភ្លាមៗរថយន្តបង្កបានព្យាយាមបើករត់គេចពីកន្លែងដោយដាច់កាឡេទៅមុខមិនរួចក៏ចុះគេចខ្លួនបាត់តែម្ដង។

    បើតាម សមត្ថកិច្ច នគរបាលចរាចរណ៍បានបញ្ជាក់ជាបឋមថា ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឲ្យរថយន្តពីគ្រឿងនិង pass app មួយគ្រឿង រងការខូចខាតយ៉ាងដំណាំ បច្ចុប្បន្នកម្លាំងជំនាញយើងកំពុងធ្វើការវាស់វែងនិងស្ទូចយកទៅរក្សាទុក នៅការិយាល័យ នគរបាលចរាចរណ៍ ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយគ្នាទៅការនីតិវិធីផ្លូវច្បាប់៕

    spot_img

    អត្ថបទទាក់ទង

    spot_img