More

    រដ្ឋបាលខេត្តកោះកុងរៀបចំកិច្ចប្រជុំប្រ កាសកែសម្រួលសមាសភាពគណៈកម្ម ការសុខភាពសិក្សាខេត្តកោះកុង

    spot_img

    កោះកុង÷ លោកជំទាវ មិថុនា ភូថង អភិ បាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំប្រ កាស កែសម្រួលសមាសភាពគណៈកម្ម ការសុខភាពសិក្សាខេត្តកោះកុង នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ។

    ថ្លែងក្នុងកិច្ចប្រជុំ លោកជំទាវអភិបាល ខេត្ត បានលើកឡើងថា បច្ចុប្បន្ន រាជរដ្ឋា ភិបាលកម្ពុជា បានផ្ដល់អាទិភាពខ្ពស់លើវិស័យអប់រំ ដែលត្រូវផលិតធនធាន មនុស្សប្រកបដោយគុណភាព ប្រសិទ្ធ ភាព ដែលមិនអាចខ្វះបាន គឺសុខភាពជាចម្បង។ គណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា បានរៀបចំផែនការសកម្មភាពជាតិស្តីពីសុខភាពសិក្សា ឆ្នាំ២០២១-២០៣០ ស្របគោលនយោ បាយសុខភាពសិក្សារបស់ក្រសួងអប់រំ មានការប្ដេជ្ញាចិត្តខ្ពស់ និងឆន្ទៈច្បាស់ លាស់ ក្នុងការធ្វើកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដើម្បីចូលរួមរៀបចំសង្គមកម្ពុជាមួយពោរពេញ ដោយធន ធានមនុស្សពេញលេញ មានសុខភាពល្អ ឈានទៅអភិវឌ្ឍប្រទេសឱ្យស្មើមុខស្មើ មាត់ជាមួយបណ្ដាប្រទេសជិតខាងក្នុងតំបន់ និងលើឆាកអន្តរជាតិ សំដៅដល់គុណភាពអប់រំតែម្ដង។ ហើយអាណត្តិនេះទៀតសោត បានដាក់ឈ្មោះឱ្យវិស័យអប់រំថា “ជាអាណត្តិសាលារៀន គឺអ្វីៗ ត្រូវតែរៀបចំ និងប្រព្រឹត្តិទៅនៅសាលារៀនទាំងអស់”។

    ក្នុងនាមខ្លួនខ្ញុំផ្ទាល់ គណៈអភិបាល ខេត្ត ក៏ដូចជាក្រុមប្រឹក្សាខេត្ត បានយកចិត្តទុក ដាក់ និងផ្ដល់អាទិភាពខ្ពស់លើវិស័យអប់រំ យុវជន និងកីឡា ដោយបានជម្រុញឱ្យមានការចូលរួមគ្រប់ចលនាសកម្មភាពរបស់វិស័យអប់រំ គ្រប់មូលដ្ឋាន ពិសេសសុខភាពនិងអនាម័យនៅពេលដែលមានការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមមូលដ្ឋាន ដើម្បីឱ្យមានការទទួលខុស ត្រូវរួមគ្នាលើវិស័យអប់រំ យុវជន និងកីឡាបន្ថែមទៀត យើងបានរៀបចំយន្តការឱ្យមានគ្រប់សមាសភាពពាក់ព័ន្ធ ចូលរួមតាមរយៈ ការបង្កើតក្រុមការងារបច្ចេក ទេសចម្រុះ វិស័យអប់រំថ្នាក់ ក្រោមជាតិ (Join Technical Working Group) គណៈកម្មាធិការអប់រំសម្រាប់ទាំងអស់គ្នា គណៈកម្មាធិការពិគ្រោះយោ បល់ស្ត្រី និងកុមារខេត្ត គណៈកម្មការសុខ ភាពសិក្សាខេត្ត ដូចនាពេល នេះទាំងថ្នាក់ខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ បានបន្សីសកម្មភាពអាទិភាពចូលទៅ ក្នុងផែនការអភិវឌ្ឍខេត្ត រយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ ការធ្វើសមាហរណកម្មចូលទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ឃុំ សង្កាត់ ក្រុង/ស្រុក ជារៀងរាល់ឆ្នាំ ដើម្បីរួមគ្នាពិចារណារកមធ្យោ បាយដោះស្រាយ នូវលទ្ធភាពផ្ដល់សេវាអប់រំ នៅតាមសាលារៀនសាធារណៈ និងការអប់រំក្រៅប្រព័ន្ធបានគ្រប់ៗគ្នា ស្រប តាមគោលនយោបាយទី១ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចែងថា ធានាឱ្យការអប់រំ មានគុណភាព ប្រកប ដោយសមធម៌ បរិយាបន្ន ។

    ការបង្កើនស្មារតីទទួលខុសត្រូវ ភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់លើការងារផ្អែកលើលទ្ធ ផលនៅគ្រប់កម្រិតថ្នាក់ គឺជាគោល ការណ៍ គន្លឹះនៃការអនុវត្តកម្មវិធីកំណែទម្រង់របស់យើង ដែលជាមធ្យោ បាយដ៏ល្អបំផុត នៃការបង្កើនស្មារតីធ្វើ ការងារជាមួយគ្នា ដើម្បីការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា ឱ្យកាន់តែប្រសើរឡើង។ វិស័យអប់រំមានមុខងារ និងភារកិច្ចក្នុងការដោះស្រាយសំណូមពរ នៃការ សិក្សាជូនដល់កូនចៅ ប្រជាពលរដ្ឋទូទៅ ដោយមិនរើសអើងជាតិសាសន៍ ពណ៌សម្បុរ ភេទ ពិការភាព ជីវភាព ជំនឿ សាសនា និងនិន្នាកានយោបាយឡើយ ដើម្បីប្រែកា្លយពលរដ្ឋគ្រប់រូបទៅជាធន ធានមនុស្សពេញលេញ។

    លោកជំទាវអភិបាលខេត្តបន្ថែមថា: បច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងលើក ស្ទួយវិស័យនេះ ក្នុងគោលបំណង លើក កម្ពស់គុណភាពអប់រំ លើកកម្ពស់សុខ ភាពសិក្សាឱ្យមានសន្ទុះរីកចម្រើនដូចបណ្ដាប្រទេសជឿនលឿនក្នុងតំបន់ និងលើសកលលោក ។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនមន្ត្រីរាជការ គ្រូបង្រៀន សាស្ត្រាចារ្យ និយោជក និយោ ជិក កម្មករ និងប្រជាពលរដ្ឋទូទៅ ដោយបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជាការបង្កើននូវប្រាក់បៀវត្សជារៀង រាល់ឆ្នាំ (លើកលែងតែនៅឆ្នាំនៃការរីករាលដាល នៃជំងឺកូវីដ-១៩) ការធានានូវសុខមាល ភាព សន្តិសុខ សេដ្ឋកិច្ចសង្គម ជាពិសេសការបង្កើតការងារ និងមុខរបរជូនប្រជា ពលរដ្ឋកម្ពុជាទាំងមូល។

    លោកជំទាវបញ្ជាក់ថា ឆ្នាំ២០២២នេះទៀតសោត ពិតមែនតែការរីករាលដាលជំងឺកូវីដ-១៩ នៅតែបន្តកើតមានតិចតួច ក៏ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្ដេចតេជោ ហ៊ុន សែន បានធ្វើការសម្រប សម្រួលក្នុងការបើកផ្ដល់ប្រាក់បៀវត្សមន្ត្រីរាជការរាល់ ២សប្ដាហ៍ម្ដង ហើយក៏បានបង្កើតនូវកម្មវិធីថ្មីៗទៀត ដូចជាការយក ចិត្តទុកដាក់ផ្នែកសុខមាលភាព ការផ្ដល់នូវប្រាក់ឧបត្ថម្ភ ជូនដល់កម្មករ កម្មការនី ចូលនិវត្តន៍ ការឧបត្ថម្ភផ្សេងៗទៀតជា ច្រើន។ បន្ថែមពីលើនេះ សម្តេចតេជោ ក៏បានជំរុញ និងលើកទឹកចិត្ត ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការនី និងបងប្អូនប្រជាពលរដ្ឋទាំង អស់នាំគ្នាទៅទទួលវ៉ាក់សាំងកូវីដ ទាំងដូសមូលដ្ឋាន ដូសជំរុញជាបន្តបន្ទាប់ ។ អ្វីដែលសំខាន់ នៅពេលនេះគឺ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដំឡើងបៀវត្ស ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ពិសេសគ្រូបង្រៀន និងគ្រូពេទ្យ ទាបបំផុត ១.៥០០.០០០ រៀល (មួយលានប្រាំរយពាន់ រៀល)

    spot_img

    អត្ថបទទាក់ទង

    spot_img