ទំព័រដើម ទំព័រដើម រង្វង់មូលប្រសាទកំពូលបីក្រុងប៉ោយប៉ែត តម្លៃខ្ទង់សែនដុល្លា ត្រូវបានរុះរើចេញដោយសារ ប៉ះចំគម្រោងអភិវឌ្ឍមួយចំនួន

រង្វង់មូលប្រសាទកំពូលបីក្រុងប៉ោយប៉ែត តម្លៃខ្ទង់សែនដុល្លា ត្រូវបានរុះរើចេញដោយសារ ប៉ះចំគម្រោងអភិវឌ្ឍមួយចំនួន

- ពាណិជ្ជកម្ម -

បន្ទាយមានជ័យ៖ រង្វង់មូលក្រុងប៉ោយប៉ែត ជាប់និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹកប្រទេសថៃ ដែលត្រូវបានអតីតលោក អភិបាលក្រុងប៉ោយប៉ែត សាន ស៊ានហូ ផ្តួចផ្តើមកសាង ដោយយករូបសំណាក់ប្រាសាទកំពូលបី រំលេចធ្វើជាថ្មីដោយដាក់ឈ្មោះថា ជារង្វង់មូលប្រាសាទឋានសួគ៍ដ៏ធំ ត្រូវបានក្រសួងមហាផ្ទៃ ចេញលិខិតឲ្យរុះរើចេញវិញកាលពីថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២០ ក្រោយពីសាងសង់អស់ទឹកប្រាក់ រាប់សែនដុល្លារអាមេរិច។


ក្នុងហេតុថា ដោយសារតែអគារច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលកំពុងសាសង់ នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានរូបប្រាសាទកំពូលបី និងមានរចនាបទជាខ្មែររួចហើយ និងដើម្បីការពារផលប៉ះពាល់ ប្រព័ន្ធការពារដោយសុវត្ថភាពស្វ័យប្រវត្តិ នៃរនាំងបាំងផ្លូវរថភ្លើងឆ្លងកាត់ផ្លូវជាតិ និងកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវដែក រវាងព្រះរាជាណាក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលតម្រូវឲ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រូវបញ្ឈប់ការសាងសង់ និងត្រូវរុះរើសំណង់ប្រាសាទរង្វង់មូលនេះចេញវិញ។
ប្រភពថា ចំពោះតម្លៃដេញថ្លៃ នៃការរុះរើសំណង់រង្វង់មូល ដែលសាងសង់បានចេញជារូបរាង ដែលមានកំពស់បីជាន់ហើយនេះ ត្រូវចំណាយទឹកប្រាក់ប្រមាណជា៦០,០០០ ដុល្លារអាមេរិក(ប្រាំមួយម៉ឺនដុល្លារអាមេរិក) ដើម្បីរុះរើចេញវិញទាំងស្រុង តែចំពោះថ្ងៃរុះរើវិញមិនទាន់ បានកំណត់ឲ្យបានច្បាស់លាស់ឡើយ៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម