More

    មនុស្ស២នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ក្នុងហេតុការណ៍គ្រោះអគ្គីភ័យបានឆេះក្លឹបមួយកន្លែង.!

    spot_img

    ពីរខេត្តព្រះសីហនុ៖(ព័ត៌មានបន្ថែម)មានករណីអគ្គិភ័យឆាបឆេះក្លឹបកម្សាន្ដយីហោ JULIE & ANNA (ទីតាំងតំបន់ក្រោយឧត្តុនិយម) ស្ថិតនៅក្រុម២៧ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨:៣០នាទីយប់ថ្ងៃ ទី៣០ ខែ មករា ឆ្នាំ២០២៣បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស។

    លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះថា បន្ទាប់ពីទទួលបានព័ត៌មានករណីអគ្គិភ័យឆេះក្លឹបកម្សាន្ដនេះ លោកបានបញ្ជាកម្លាំងជំនាញចេញអន្ដរាគមន៍ជួយសង្គ្រោះភ្លាមៗ ហើយពន្លត់ទាន់ពេលវេលាមិនឲ្យឆេះរាលអាជីវកម្ម និងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះឡើយ។

    បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្នុងប្រតិបត្តិការសង្គ្រោះកម្លាំងជំនាញ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន២គ្រឿង អស់ទឹកចំនួន២ឡាន។

    តាមការរៀបរាប់របស់អ្នកនៅក្នុងហេតុការណ៍ថា ភ្លើងបានឆេះដោយសារជាងតម្លើងផ្សាដែកដងវាំងនន បណ្តាលឲ្យធ្លាក់កម្ទេចភ្លើង លើអេប៉ុងបិទជញ្ជាំងបង្កឲ្យឆាបឆេះភ្លើងតែម្តង។

    ស្នងការនគរបាលខេត្ត បានបន្ដទៀតថា ករណីនេះបណ្តាលឲ្យគ្រោះថ្នាក់មនុស្ស ចំនួន៥នាក់ ស្រី៣នាក់ (ស្លាប់២នាក់ ស្រី១នាក់) ក្នុងនោះរួមមាន៖

    *ទី១៖ ឈ្មោះ ហន ស្រីវេត ភេទស្រី អាយុ១៨ឆ្នាំ (ស្លាប់នៅឃ្លីនិចឯកជន888) មុខងារបុគ្គលិកបម្រើភេសជ្ជៈ
    *ទី២៖ ឈ្មោះ ភន មករា អាយុ២៣ឆ្នាំ (ស្លាប់នៅពេលបញ្ជូនមន្ទីរពេទ្យបង្អែក) មុខងារជាងតម្លើងវាំងនង
    *ទី៣៖ ឈ្មោះ ណន រតនៈ អាយុ២០ឆ្នាំ មុខរបរជាងតម្លើងវាំងនន កំពុងសង្រ្គោះនៅមន្ទីពេទ្យចំការចេក
    *ទី៤៖ ឈ្មោះ ប្រាក់ សារ៉ូ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមេការ រងរបួសស្រាល
    *ទី៥៖ ឈ្មោះ វង្ស សារុំ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមេការ រងរបួសស្រាល។

    បច្ចុប្បន្នអ្នករងរបួសម្នាក់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងស្រ្តី២នាក់ រងរបួសស្រាលបានចេញទៅសម្រាកនៅផ្ទះវិញ។ ក្រោយហេតុការណ៍ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋានក្រុងព្រះសីហនុ បាននាំមនុស្សចំនួន៥នាក់ មកសាកសួរនៅអធិការដ្ឋានជុំវិញហេតុការណ៍អគ្គីភ័យខាងលើ៕

    spot_img

    អត្ថបទទាក់ទង

    spot_img