More

    បុរសសង្ស័យស្រវឹងស្រា បើករថយន្តព្រូស បុករថយន្តកាមរីពាក់ស្លាកលេខនគរបាលកំពុងឈប់ស្តុបពីក្រោយបណ្ដាលឲ្យរងការខូចខាត

    spot_img

     

    ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តព្រូសមួយគ្រឿង បុករថយន្តកាមរីពាក់ស្លាកលេខនគរបាលកំពុងឈប់ភ្លើងស្តុបពីក្រោយរងការខូចខាត។

    ហេតុការណ៍នេះកើតឡើងកាល ពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៣០ខែមករាឆ្នាំ ២០២៣ នៅត្រង់ចំស្តុអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវហសព័ន្ធុស្សី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុបានគេឃើញរថយន្តកាមរីពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខនគរបាល2-3257ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាង បានឈប់ចាំភ្លើងស្តុប ស្របពេលនោះក៍មានរថយន្តព្រូសមួយគ្រឿង ពណ៌ប្រផេះស្លាកលេខភ្នំពេញ2AY-2220បើកបរដោយបុរសម្នាក់សង្ស៏យស្រវឹងស្រាធ្វើដំណើរមកពីក្រោយជ្រុលបុក ពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់បានធ្វើការឃាត់អ្នកបើកបររថយន្តបង្កយកទៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ចំណែករថយន្តសមត្ថកិច្ចធ្វើកាវាស់វែងយកទៅរក្សាទុករងចាំធ្វើការដោះស្រាយតាមគ្នាច្បាប់៕ដោយ កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img