More

    រថយន្តMazda បើកបុកជាមួយម៉ូតូកិនអូសជាច្រើនម៉ែត្របណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

    spot_img

     

    ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបានMazdaបុកពីជំហៀងកិនអូសជាច្រើនម៉ែត្របណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១១ និង១០យប់ថ្ងៃទី ៣០ ខែមករាឆ្នាំ២០២៣ នៅត្រង់ចំណុចស្តុប៩២ តាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងនិងផ្លូវ ៩២ ស្ថិតក្នុងសង្កាត់គោឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រពភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខមណ្ឌលគិរី1A-2367ធ្វើដំណើរតាមបណ្តោយផ្លូវ ៩២ឆ្លងមកផ្លូវ ហាណូយ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ដោយខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថយន្តMazdaមួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ2BA-1197បើកបរជាលក្ខណៈគ្រួសារមានក្មេងចាស់ប្រុសស្រី ៦ នាក់ ទើបពីមកការក្មួយនៅខេត្តឧត្តរមានជ័យ ដោយធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ទិសដៅពីរជើងទៅត្បូង ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកម៉ូតូពីរចំហៀងពេញទំហឹងកិនអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តបានព្យាយាមបើកថយក្រោយវិញតែកៀបជាប់ជាមួយម៉ូតូបទៅលែងរួច។

    ក្រោយហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img