More

    លោក អន សុភារិទ្ធ អភិបាលរងខេត្តអញ្ជើញក្នុងពិធីបិទសិក្ខាសាលាផ្សព្វ ផ្សាយអនុក្រឹត្យស្ដីពី”ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន”

    spot_img

    កោះកុង÷ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៣នេះ លោក អន សុធារិទ្ធ អភិ បាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខា សាលាផ្សព្វផ្សាយអនុក្រឹត្យ ស្តីពី“ការគ្រប់ គ្រងសំរាម សំណល់រឹងទីប្រជុំជន” ជូនដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តកោះកុង ។

    លោក អន សុធារិទ្ធ លើកឡើងថា សិក្ខា សាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអនុក្រឹត្យលេខ១១៣ អនក្រ.បក និងជំរុញគាំទ្រការរៀបចំផែនការសកម្មភាព និងថវិការបស់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដើម្បីធានាដល់ការអនុវត្ត មុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ។
    លោកអភិបាលរង លើកឡើងទៀតថាសិក្ខាសាលានាថ្ងៃនេះ សមាសភាពសិក្ខា កាម សុទ្ធសឹងជាថ្នាក់ដឹកនាំ និងជាអាជ្ញា ធរមូលដ្ឋានដែលជាតួអង្គដ៏សំខាន់ក្នុងដំណើរការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្នុងនោះរដ្ឋបាលខេត្តក៏ទទួលបាននូវធាតុចូលជាច្រើនតាមរយៈរបាយ ការណ៍ បទបង្ហាញ និងកិច្ចពិភាក្សារកបញ្ហា ប្រឈមនានា និងទិសដៅផែនការបន្ត។

    ដើម្បីឆ្លើយតបទៅនឹងការអនុវត្តអនុក្រឹត្យលេខ១១៣ អនក្រ.បក របស់រាជរដ្ឋាភិ បាល និងចក្ខុវិស័យដឹកនាំ របស់ លោក ជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ក្នុងការប្រែក្លាយខេត្តកោះកុងឱ្យទៅជា គោលដៅតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយក្នុងប្រទេសកម្ពុជា ដោយគ្មានសំរាម និងគ្មានការបំពុល។ រដ្ឋបាលខេត្ត សូមស្នើដាក់ចេញទិសដៅជូនមន្ទីរបរិស្ថាន និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដូចខាង ក្រោម៖

    ១.មន្ទីរបរិស្ថាន លើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋអំពីអនាម័យបរិស្ថានតាមរយៈការអប់រំ និងធ្វើការផ្សព្វផ្សាយអំពី ការទុកដាក់ ការសម្អាត ការញែក ការកាត់បន្ថយ ការបង្កើតការប្រើប្រាស់ឡើងវិញ និងការកែច្នៃ និងអំពី ការចូលរួមប្រើប្រាស់សេវាគ្រប់គ្រងសំរាម សំណល់ រឹងទីប្រជុំជន។ ចូលរួមរៀបចំផែនការគ្រប់ គ្រងសំរាម សំណល់រឹងទីប្រជុំជនរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមផ្តល់យោបល់បច្ចេកទេសលើសំណើ ឬគម្រោងសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការងារបរិស្ថានពាក់ព័ន្ធនឹងដំណើរការសេវាគ្រប់គ្រងសំរាម សំណល់ រឹង ទីប្រជុំជន និងសកម្មភាពកែច្នៃសំរាម សំណល់រឹងប្រជុំជន។ ជំរុញការអនុវត្តវិធានការច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងចូលរួមការអនុវត្តវិធានការពិន័យអន្តរការណ៍លើបទល្មើសពាក់ព័ន្ធនឹងសំរាម សំណល់រឹងទីប្រជុំជន។ រៀបចំរបាយការណ៍ប្រចាំឆមាស ប្រចាំឆ្នាំអំពីស្ថានភាពនិងដំណើរការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។

    ២.រដ្ឋបាលក្រុង ស្រុក រៀបចំផែនការគ្រប់គ្រង និងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំសម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ រៀបចំនិងអនុវត្តនូវវិធានការសម្រាប់ការ គ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនតាមរយៈការដាក់ចេញជាដីកា ឬលិខិតបទដ្ឋាននានា។ បង្កើត គ្រប់គ្រង និងចាត់ចែងសេវាសម្អាត ប្រមូល ដឹក ជញ្ជូន និងសេវាទីលានទុកដាក់សំរាម សំណល់រឹង ទីប្រជុំជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ធ្វើការណែនាំដល់ប្រជាពលរដ្ឋអំពីការសម្អាតអនាម័យបរិស្ថាន និងការ ប្រើប្រាស់សេវាសម្អាត ប្រមូលដឹកជញ្ជូន និងសេវាទីលានទុកដាក់សំរាម សំណល់ រឹងទីប្រជុំជនដែលបានរៀបចំនៅក្នុងមូល ដ្ឋាន។ អប់រំ និងផ្សព្វផ្សាយអំពីការគ្រប់ គ្រងសំរាម សំណល់រឹងទីប្រជុំជនប្រកប ដោយសុវត្ថិភាពបរិស្ថានអំពីកម្មវិធី កាត់ បន្ថយ ការបង្កើត ការប្រើប្រាស់ឡើងវិញ និងការកែច្នៃ និងអំពីការលើកកម្ពស់ការ ប្រើប្រាស់ផលិតផល ដែលបានមកពីការ កែច្នៃសំរាម សំណល់រឹងទីប្រជុំជន។

    ៣.រដ្ឋបាលឃុំ សង្កាត់ ចាត់ចែង អនុវត្តការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនតាមការធ្វើប្រតិភូកម្ម។ ចូលរួមអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំ ទូលាយអំពីការ ប្រើប្រាស់សេវាសម្អាត ប្រមូល និងដឹក ជញ្ជូនសំរាម សំណល់រឹងទីប្រជុំជននៅ ក្នុងដែនសមត្ថកិច្ច។ ចូលរួមផ្តល់យោបល់លើការរៀបចំកម្មវិធីសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ចូលរួមតាម ដានការអនុវត្តសេវាសម្អាត ប្រមូល និងដឹកជញ្ជូន និងសេវាទីលានទុកដាក់សំរាម សំណល់រឹង ទីប្រជុំជននៅក្នុងដែនសមត្ថ កិច្ចរបស់ខ្លួន។ ចូលរួមដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងការងារសេវាសម្អាត ប្រ មូល ដឹកជញ្ជូន និងសេវាទីលានទុកដាក់ សំរាម សំណល់រឹងទីប្រជុំជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ចូលរួមសហការពង្រឹងការអនុវត្តវិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសំរាម សំណ ល់រឹងទីប្រជុំជន។
    ក្នុងនោះផងដែរ ក្រុមការងារនៃរដ្ឋបាលខេត្ត នឹងចុះធ្វើការត្រួតពិនិត្យ និងវាយ តម្លៃ លើការរៀបចំទីលានដី ដែលប្រើ ប្រាស់ស្រាប់ ឬដីបំរុងសម្រាប់ធ្វើទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន តាមបណ្តាឃុំ សង្កាត់ ក្នុងខេត្តកោះកុង និងសូមស្នើរដ្ឋបាលក្រុង ស្រុក គិតគូរត្រៀមដីសម្រាប់ការរៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ពិសេសគឺនៅក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា ស្រុកស្រែអំបិល ស្រុកបូទុមសាគរ និងស្រុកគិរីសាគរ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img