More

    ពលរដ្ឋរង១៩គ្រួសារ គ្រោះដោយខ្យល់កន្ត្រាក់ ទទួលបានគ្រឿងឧបភោគ បរិភោគ និងសម្ភារជួសជុលផ្ទះពីសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

    spot_img

     

    កោះកុង៖ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទ ក្រហមកម្ពុជា ខេត្តកោះកុង ក្រោយពីទទួលបានព័ត៌មានពីអនុសាខាស្រុកមណ្ឌលសីមា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៣ បានចាត់តំណាងដោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយលោកស្រី គង់ វាសនា អនុប្រធានគណៈ កម្មាធិការអនុសាខា និងអាជ្ញាធរឃុំប៉ាក់ខ្លង បាននាំយកគ្រឿងឧបភោគបរិភោគនិងសម្ភារជួសជុលផ្ទះ ផ្តល់ជូនគ្រួសារ រង គ្រោះដោយខ្យល់កន្ត្រាក់ ១៩គ្រួសារ ក្នុងនោះរងគ្រោះធ្ងន់ធ្ងរចំនួន ០៤គ្រួសារ ដែលគ្រោះមហន្តរាយធម្មជាតិនេះបណ្តាលអោយខូចខាតហ្វីប្រូស៊ីម៉ង់ ៤០៥សន្លឹក និងស័ង្កសី៣២៦សន្លឹក នៅចំណុចកោះលយ ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះ កុង ។

    ក្នុងឱកាសនោះលោក ឈួន យ៉ាដា នា យកប្រតិបត្តិសាខា លោកស្រី គង់ វាសនា អនុប្រធានអនុសាខា និងក្រុមការងារ បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈ កម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែង តែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ពិសេសជពិការ ចាស់ជរាងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោ បាយណាមួយឡើយ។

    ជាមួយគ្នានេះឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងការប្រកបរបរចិញ្ចឹម ជីវិតប្រចាំថ្ងៃអោយកាន់តែប្រសើរតទៅថ្ងៃមុខ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសចាស់ជរា ជនពិការ កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះខ្យល់កន្ត្រាក់ ផ្គររន្ទះ ទឹកជំនន់ និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺឆ្លងនានា ព្រម ទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសេចក្តីសុខ និងសុភ មង្គលក្នុងក្រុមគ្រួសារ ។

    សម្ភារដែលសាខាផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គក្រ មី១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស ព្រមទាំងហ្វីប្រូ ស៊ីម៉ង់ និងស័ង្កសី ឆ្លើយតបទៅតាមទំហំខូចខាតរបស់បងប្អូនដែលជាជនរងគ្រោះសរុបជាថវិកា ចំនួន ៤,៦៧០,០០០ រៀល ។សាខាក៏បានផ្តល់បន្ថែមជូនគ្រួសាររង គ្រោះធ្ងន់ធ្ងរ០៤គ្រួសារ ចំនួនតង់០៤ផងដែរ ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img