More

    បុរសម្នាក់សង្ស័យជាមន្ត្រីនគរបាលពាក់ស័ក្ត៥ ទំនងជាស្រវឹងស្រាបើករថយន្តឡិចស៊ីស បុកម៉ូតូកង់បីពីក្រោយក្រឡាប់បណ្ដាលឲ្យបុរសម្នាក់រងរបួសបាក់ដងកាំបិត រួចព្យាយាមបើករត់ត្រូវប្រជាពលរដ្ឋដេញឃាត់ជាប់

    spot_img

    ភ្នំពេញ: បុរសម្នាក់សង្ស័យជាមន្ត្រីនគរបាលពាក់ស័ក្ត៥ បើករថយន្តឡិចស៊ីស470មួយគ្រឿងមានស្ត្រីម្នាក់រួមដំណើរជាមួយ បានជ្រុលបុកម៉ូតូកង់បីឥណ្ឌាពីក្រោយជិះដោយប្ដីប្រពន្ធនិងកូនតូច បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាងនិងរងរបួសប្ដីបាក់ដងកាំបិត។

     

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៥០ នាទីយប់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ២៧១ខាងជើងស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោករាជធានីភ្នំពេញ។

     

    តាមប្រពភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់រួមនឹងស្ត្រីជាប្រពន្ធនិងកូនតូច បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ2HR-2985 ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់សង្ស័យជាមន្ត្រីនគតបាលពាក់ស័ក្ត៥ ទំនងជាស្រវឹងស្រាបើករថយន្ត ឡិចសុីសLx470មួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ2AR-2578មានស្ត្រីម្នាក់រួមដំណើរជាមួយ ដោយធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនបានជ្រុលបុកម៉ូតូកង់បីឥណ្ឌាពីក្រោយចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យម៉ូតូកង់បីក្រឡាប់ផ្ងារជើងម្ខាង និងរងរបួសប្ដីបាក់ដងកាំបិតដៃខាងឆ្វេង ចំណែកប្រពន្ធនិងកូនរងរបួសស្រាល ភ្លាមមនោះរថយន្តបង្ករមិនបានឈប់នៅកន្លែងកើតហេតុនោះទេបានព្យាយាមបើករត់រាប់រយម៉ែត្រ ជិតដល់ស្តុបណូគា ទើបប្រជាពលរដ្ឋដេញឃាត់ជាប់។

     

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល ដោយអ្នកបើកបររថយន្តបង្គរមិនចង់សហការជាមួយសមត្ថកិច្ចចង់បើករថយន្តបន្តទៅមុខទៀត ទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខណ្ឌ បានចុះមកដល់ និងមានតំណាងខាងភាគីរថយន្តនិងតំណាងភាគីខាងម៉ូតូកង់បី បានមកដល់កន្លែងកើតហេតុ នឹងបានធ្វើការសម្រស់សម្រួលគ្នា អស់រយៈពេលជិត២ម៉ោង នៅមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បីទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នាបន្តនៅពីក្រោយ៕

    spot_img

    អត្ថបទទាក់ទង

    spot_img