More

    ម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន ៣ នាក់ រង របួស ធ្ងន់ ធ្ងរ

    spot_img

    ពីខេត្តព្រះសីហនុ÷👉ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោងជិត១១:៣០នាទីយប់ ថ្ងៃ ទី ២៦ ខែ មករា ឆ្នាំ២០២៣ លើវិថីឯករាជ្យ ចំណុចមុខPTTតោពីរស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

    ជុំវិញករណីខាងលើនេះបើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុឃើញម៉ូតូពាក់ស្លាកលេខភ្នំពេញ1HR-03 13 ជិះមានគ្នាពីរនាក់ភេទស្ត្រីធ្វើដំណើរមានទិសដៅពីពីតោពីរទៅសំដៅ LVលុះមុខដល់កន្លែងកើតហេតុទល់មុខនឹងខារ៉ាស់សាំងPTTខាងលើបានបទឆ្លងផ្លូវមកឆ្វេងក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក់ Nich ពាក់ស្លាកលេខ កំពង់ស្ពឺ 1M-35 56 បើកបរដោយយុវជនម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណបានធ្វើដំណើរមានទិសដៅពីកែង LV ចាស់ស្ពោះទៅតោពីរក្នុងស្ថានភាពលឿនខ្លាំងសង្ស័យថាស្រវឹងបើកម៉ូតូលឿនដូចហោះវ៉ាក់អើយជាន់ប្រាំមិនជាប់ជ្រុលមកបុកគ្នាពេញទំហឹងបណ្ដាលឱ្យ ដួលបោក.ក្បាល.និង.បទ.ក រងរបួស.ធ្ងន់.ស្រាល តែម្ដង។

    គួររំលឹកផងដែរថាកត្តាគ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើងរាល់ថ្ងៃដោយសារតែបងប្អូនប្រជាពលរដ្ឋយើងមិនព្រមគោរពច្បាប់ចរាចរណ៍ដែលជាហេតុបណ្ដាលឲ្យកើតមានឡើងបែបនេះ។

    🙏សូម ពុក ម៉ែ បង ប្អូន អ៊ំ ពូ មីង ធ្វើដំណើរចេះគោរពអធ្យាស្រ័យឲ្យគ្នា ទៅវិញ ទៅ មក ដើម្បីកុំឱ្យកើតមានឡើងដល់ពុក ម៉ែ បង ប្អូន អ៊ំ ពូ មីងទាំងអស់គ្នាកុំភ្លេចថានៅមានក្រុមគ្រួសារយើងនៅចាំឯផ្ទះ។

    spot_img

    អត្ថបទទាក់ទង

    spot_img