More

    រថយន្ត Lexus 570បត់ចូលហាងម៉ាស្សារ មិនប្រយ័ត្នបុកជាមួយម៉ូតូពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រករបួសធ្ងន់

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បើករថយន្ត Lexus 570 មួយគ្រឿងបត់ចូលហាងម៉ាស្សាមួយកន្លែង មិនប្រយ័ត្ន បណ្ដាលឲ្យបុកជាមួយម៉ូតូមួយគ្រឿងជិះបញ្ច្រាសទិសដៅគ្នាចំពីមុខពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់។

    ហេតុការណ៍នេះកាលាការពីវេលាម៉ោង១២ និង ៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្លឹបកម្សាន្ត ហ្គោលឡាញ តាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត Lexus Lx -570 មួយគ្រឿងជិះម៉ូតូលេតមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BJ-8999ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៨៦ ទិសដៅពីរលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តក៏បានបទឆ្វេងដៃចូលទៅហាងម៉ាស្សាមួយកន្លែងដោយមិនប្រយ័ត្នជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកលេតពណ៌ខ្មៅលាយ ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1FF-0861ជិះដោយបុរសម្នាក់ ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើត មុខចំពីមុខពេញទំហឹងបណ្តាលឲ្យម៉ូតូដួលចូលក្រោមរថយន្តពេញទំហឹងបណ្ដាលឲ្យម៉ូតូចូលក្រោម និងបណ្តាលឲ្យម្ចាស់ រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហើយសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img