More

    ជនសង្ស័យបានធ្វើសក្មភាពគាស់បន្ទប់ផ្ទះជួលលួចយកម៉ូតូអស់៣ គ្រឿង នៅខណ្ឌសែនសុខ

    spot_img

    ភ្នំពេញ: ក្រុមជនសង្ស័យបានធ្វើសកម្មភាពគាស់សោរបន្ទប់ដាក់ម៉ូតូនៅផ្ទះជួល មួយកន្លែង លួចយកម៉ូតូអស់ចំនួន៣ គ្រឿងដោយសុវត្ថិភាព បង្កឲ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះនិងអ្នកក្បែរខាងកាលពីវេលាម៉ោង ១២ និង ៣០ នាទី យប់រំលងអាធ្រាតឈានចូលថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២៣ នៅចំណុចផ្ទះជួលមួយកន្លែង ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ម៉ូតូដែលត្រូវជនសង្ស័យលួចយកទៅបាត់១/ម៉ាក់និច ពណ៌ទឹកក្រូចលាយសពាក់ស្លាកលេខភ្នំពេញ1HQ-9589 ទី២/ម៉ាកហុងដាប៊ីត ពាក់ស្លាកលេខព្រៃវែង1P-5289 ទី៣/ម៉ាកឌ្រីមសង់ ពាក់ស្លាកលេខភ្នំពេញ1DQ3118។

    តាមសម្តីអ្នកស្នាក់នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គឺបងប្អូនដែលមកស្នាក់នៅបន្ទប់ផ្ទះជួលខាងលើ បានយកម៉ូតូមកដាក់នៅក្នុងបន្ទប់សំរាប់ដាក់ម៉ូតូដូចសព្វរាល់ដង ហើយក៏បាននាំគ្នាឡើងទៅចូលសម្រាកនៅក្នុងបន្ទប់រៀងៗខ្លួន។ ដោយម្ចាស់ផ្ទះបានចម្លងកូនសោរឲ្យម្នាក់មួយសម្រាប់ទុកចាក់ចេញចូល លុះដល់ម៉ោងកើតហេតុខាងលើក៏មានអ្នកស្នាក់នៅ បន្ទប់ផ្ទះជួលខាងលើជិះម៉ូតូបម្រុងយកទៅទុកនៅក្នុងបន្ទប់ដាក់ម៉ូតូក៏ឃើញទ្វារបន្ទប់ជំហរ និងឃើញសោររបែកគ្រាប់រាយប៉ាយនៅនឹងដី ដោយមានការសង្ស័យក៏បានហៅគ្នាមកមើលស្រាប់តែឃើញបាត់ម៉ូតូអស់ចំនួន ៣ គ្រឿងទើបបង្ករការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះនិងអ្នកក្បែរខាងនាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។

    ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ត៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវរកម៉ូតូមកវិញ។ដោយ កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img