More

    អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យទីតាំងការដ្ឋានសាងសង់កន្លែងស្នាក់នៅបណ្តោះអាសន្នជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងទាំងជាង៤០គ្រួសារ

    spot_img

    ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ បងប្អូន ប្រជាពលរដ្ឋ និងបាននាំយកអំណោយរបស់រដ្ឋបាលខេត្ត ចែកជូនបងប្អូនប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង តាមបណ្តោយព្រែកថី ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ។
    ក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានសម្ដែងនូវការអាណិតអាសូរ និងសូមចូលរួមការសោកស្តាយជាមួយប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ។
    ឯកឧត្ដម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ជាពិសេសត្រូវបន្តរក្សាអនាម័យដោយពិសារទឹកស្អាតឬទឹកដាំពុះ ចម្អិនអាហារឱ្យបានឆ្អិនល្អ និងត្រូវលាងដៃនិងសាប៊ូឱ្យបានជាប់ជានិច្ច ហើយក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអាសិរពិស និងសត្វផ្សេងៗទៀតដែលអាចធ្វើឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។
    ឯកឧត្តម បន្ថែមថា៖ បើទោះបីអំណោយដែលចែកជូននាពេលនេះមិនច្រើនពិតមែន តែនឹងអាចជួយដោះស្រាយជាស្បៀងសម្រាប់ក្រុមគ្រួសារពុកម៉ែបងប្អូនបានមួយរយៈផងដែរ។
    ឯកឧត្តមក៏បានបន្ត ចុះត្រួតពិនិត្យទីតាំងការដ្ឋានសាងសង់កន្លែងស្នាក់នៅបណ្តោះអាសន្នជូនប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនោះផងដែរ។
    សូមបញ្ជាក់ថា៖អំណោយរបស់រដ្ឋបាលខេត្តកណ្តាល ចែកជូនប្រជាពលរដ្ឋនាពេលនេះ សរុបចំនួន ៤៣គ្រួសារ ដែលរស់នៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ រួមមាន៖ ១គ្រួសារ ទទួលបាន ៖
    ១. អង្ករ ២០គីឡូ
    ២. មី១កេស
    ៣. ទឹកសុទ្ធ ១កេស
    ៤. ថវិកា២០ម៉ឺនរៀល។
    ហើយរដ្ឋបាលខេត្តកណ្តាល បានរៀបចំផ្ទះ ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង តាមបណ្តោយព្រែកថី នៅពេលនេះ បានទទួលផ្ទះចូលស្នាក់នៅជាបណ្តោះអាសន្ន បានគ្រប់ៗគ្នា៕

    spot_img

    អត្ថបទទាក់ទង

    spot_img