More

    រយៈពេល ៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន-វៀតណាមភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកស្នាកនៅ កំសាន្ត ក្នុងទឹកដីនៃខេត្តកោះកុង មានការថយចុះ

    spot_img

    កោះកុង÷ រយៈពេល៣ថ្ងៃ ក្នុងអំឡុងពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន-វៀត ណាម ចាប់ពីថ្ងៃទី២២ ដល់ ២៤ ខែមករា ឆ្នាំ២០២៣ សង្កេតឃើញ មានភ្ញៀវទេស ចរណ៍ជាតិ និងអន្តរជាតិ ចូលមកស្នាក់ នៅ និងកំសាន្ត នៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានា មួយចំនួនក្នុងទឹកដី នៃខេត្តកោះកុង មានការថយចុះ នេះបើយោងតាមរបាយការណ៍មន្ទីរទេស ចរណ៍ខេត្ត ។

    លោក វង្ស ដារ៉ា អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបបាន
    បង្ហាញឱ្យដឹងថា: បុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ឆ្នាំ ២០២២ រយៈពេល៣ ថ្ងៃ ក្នុងសហគមន៍របស់លោក ចំនួនភ្ញៀវទេសចរណ៍ត្រឹមតែ ៣០០០ នាក់ ប៉ុណ្ណោះ (បីពាន់នាក់ប៉ុណ្ណោះ) តែនៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន- វៀតណាម ឆ្នាំ ២០២៣នេះ ត្រឹមតែរយៈពេលពីថ្ងៃប៉ុណ្ណោះ នៅក្នុងសហគមន៍របស់លោក ចំនួនភ្ញៀវទេសចរណ៍ មាន ការកើនឡើងគួរឱ្យកត់សម្គាល់ លោកថាបើគិតដល់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ទី២៤ មករា ជាថ្ងៃបញ្ចប់នៃពិធីបុណ្យ ភ្ញៀវទេសចរណ៍និងអាចកើន ឡើងដល់ ៣,៥០០ ទៅ ៤,០០០ នាក់ ។

    លោកបន្ថែមថា: ចំពោះមុខទំនិញ ម្ហូប អាហារ ដែលលក់នៅក្នុងតំបន់សហគមន៍របស់លោក មិនមានការឡើងថ្លៃទេ ដោយគណៈកម្មការសហគមន៍ សហការជាមួយអាជ្ញាធរ និងប៉ុស្តិ៍រដ្ឋបាលឃុំ មន្ត្រីបរិស្ថាននុរក្ស មន្ត្រីប៉េអឹមខេត្ត ប៉ូលីសទេសចរ និងប្រជាការពារ បានចុះអបរំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ទាំងការលក់ដូរ ទាំងការ ចូលរួមការពារសណ្ដាប់ធ្នាប់នៅទីនេះ មានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ឯតម្លៃលក់ដូរគឺនៅតម្លៃថេ​រ​ ទាំងតម្លៃ, ក្តាម,មឹក,បង្គា រួមទាំងតម្លៃម្ហូបអាហារ។

    បើយោងតាមរបាយការណ៍មន្ទីរទេស ចរណ៍ខេត្តកោះកុង បានឲ្យគេនៅរសៀលថ្ងៃទី ២៤នេះថា ចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកស្នាក់នៅ និងកំសាន្តតាមតំបន់គោលដៅទេសចរណ៍ក្នុងខេត្តកោះកុង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន-វៀតណាម រយៈពេល ៣ ថ្ងៃ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មានចំនួន សរុប ១០,៦៣៦ នាក់ ថយចុះចំនួន ១២៤ នាក់ ស្មើនឹង -១% ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
    < ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន ១០,៤២៨ នាក់ ថយចុះចំនួន ២១១នាក់ ស្មើនឹង- ២% ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
    < ដោយឡែកភ្ញៀវអន្តរជាតិមានចំនួន ២០៨ នាក់ កើនឡើងចំនួន ៨៧ នាក់ ស្មើនឹង ៧១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ។

    ក្នុងរបាយការណ៍បានបញ្ជាក់បន្ថែមថា តម្លៃសេវាដឹកអ្នកដំណើរ ទំនិញ ម្ហូបអា ហារ និងសេវាផ្គត់ផ្គង់នៅតាមរមណីយ ដ្ឋាន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន-វៀតណាមឆ្នាំនេះ មានសេវាដឹកអ្នកដំណើរ ភោជនីយដ្ឋានអាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់មួយចំនួនបានឡើងថ្លៃ ដោយមានការយោគយល់ពីភ្ញៀវទេសចរណ៍។

    ដោយឡែកបរិស្ថាន ស្ដាប់ធ្នាប់ អនាម័យនៅតាមរមណីយដ្ឋាន ដោយមានការយក ចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់
    ស្ថាប័នពាក់ព័ន្ធ នឹងការចូលរួមរបស់ភ្ញៀវទេសចរ និងប្រជាជន ធ្វើអោយតំបន់គោលដៅទេសចរនានាក្នុងខេត មានសភាពស្អាតល្អ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img