More

    ប្តីប្រពន្ធពីរនាក់ជិះម៉ូតូចេញពីផ្សារដេីគរបំណងទៅផ្ទះ ចោរឆក់ការបូបលុយអស់ជាង១០លានរៀលនិងទូរស័ព្ទដៃមួយគ្រឿងបានសម្រេច នៅមុខវត្តស្ទឹងមានជ័យ

    spot_img

     

    ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូបណ្តេីរគ្នាជាមួយប្រពន្ធចេញពីលក់ដូរនៅផ្សារដេីមគបំណងទៅផ្ទះស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿងមកធ្វេីសកម្មភាពឆក់ការបូបស្ពាយបានម្រេចរួចគេចខ្លួនបាត់ដោយសុវត្តិភាព បង្កកាភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

    តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពលកេីតហេតុរូបគាត់បានចេញពីលក់ដូរនៅផ្សារដេីមគរជិះម៉ូតូ២គ្រឿងពីរនាក់ប្តីដោយគាត់ជិះខាងមុខប្តី ចំណែកប្តីជិះខាងក្រោយហេីយស្ពាយការបូបលុយពីចំហៀង ពាក់អាវពីលើ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿងមិនចាំស្លាកលេខមកពីក្រោយក៏ធ្វេីសកម្មភាពឆក់យកការបូបលុយពីប្តីរបស់គាត់បានសម្រេច រួចគេចខ្លួន ខណៈនោះប្ដីរបស់គាត់ក៏បានជិះម៉ូតូដេញតាមក្រោយដែរតែដេញមិនទាន់។
    ជនរងគ្រោះបានបន្តថា ក្នុងការបូបលុយរបស់គាត់មានលុយជាង១០លានរៀល នឹងទូរស័ព្ទម៉ាកI phone 13 មួយគ្រឿងរួមទាំងឯកសារមួយចំនួនទៀត។

    ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ក្រោយពីដាក់ពាក្យបណ្ដឹងរួចជនងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធនាំគ្នាជិះម៉ូតូចេញយ៉ាងប្រញាប់ប្រញាទាំងក្តីអស់សង្ឃឹម។
    សូមបញ្ជាក់ផងដែរថានៅតាំងខាងលេីតែងតែមានជនសង្ស័យធ្វេីសកម្មភាពឆក់ទ្រព្យសម្បត្តិពលរដ្ឋជាញឹកញាប់តែសមត្ថកិច្ចចាប់មិនដែលបានសោះ។ ពលរដ្ឋដាក់សំនួរថាចុះបេីចោរឆក់តំបន់នោះស្ទេីរាល់ថ្ងៃហេតុអីសមត្ថកិច្ចមិនដាក់កម្លាំងល្បាតឲ្យច្រេីនចាប់ក្រុមចោមករទាំងនោះ? ទុកបណ្តោយឲ្យឆក់ទ្រព្យសម្បត្តិពលរដ្ឋស្ទេីរាល់ថ្ងៃបែបនេះ៕ដោយកុសល

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img