More

    រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន វៀតណាម ខេត្តបាត់ដំបងមានភ្ញៀវទេសចរចូលលេងកម្សាន្តជិត ៨ម៉ឺននាក់

    spot_img

    (បាត់ដំបង)ក្នុងអំឡុងពេលបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម សម្រាប់ខេត្តបាត់ដំបងមានភ្ញៀវទេសចរជាតិ និង អន្តរជាតិ បានចូលមកលេងនៅតាមគោលដៅលំហែរនានាសរុបមានចំនួន ៧៧១៩០ នាក់ ។

    យោងតាមរបាយការណ៍ពីមន្ត្រីទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថា÷ចំនួនភ្ញៀវទេសចរ នាឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន និងវៀតណាម រយៈពេល០៣ថ្ងៃ ដែលត្រូវនឹងថ្ងៃទី២១ ,២២ និង២៣ ខែមករា ឆ្នាំ២០២៣នេះ ចំនួនភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តបាត់ដំបងសរុបទាំង៣ថ្ងៃមានចំនួន ៧៧១៩០ នាក់ ក្នុងនោះចំនួនភ្ញៀវទេសចរជាតិមាន ៧៦៤៩៤នាក់ និងទេសចរអន្តរជាតិមាន ៦៩៦ នាក់។

    ក្នុងចំណោមភ្ញៀវទេសចរសរុបទាំង ៧៧១៩០នាក់ /សម្រាប់ថ្ងៃទី២១ មាន ១១២៩០នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន ១១០៦៨ នាក់ និងទេសចរអន្តរជាតិមាន ២២២ នាក់ /សម្រាប់ថ្ងៃទី២២ មាន ៣៨៧៩០ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន ៣៨៥៦៤ នាក់ និងទេសចរអន្តរជាតិមាន ២២៦ នាក់ /សម្រាប់ថ្ងៃទី២៣ មាន២៧១១០ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន ២៦៨៦២ នាក់ និងទេសចរអន្តរជាតិមាន ២៤៨ នាក់។៕

    spot_img

    អត្ថបទទាក់ទង

    spot_img