ទំព័រដើម ទំព័រដើម ផ្ទះឈើមួយខ្នង ត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង ខណៈម្ចាស់ផ្ទះមិននៅផ្ទះ នៅកំពង់ឆ្នំាង

ផ្ទះឈើមួយខ្នង ត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង ខណៈម្ចាស់ផ្ទះមិននៅផ្ទះ នៅកំពង់ឆ្នំាង

- ពាណិជ្ជកម្ម -

ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅចំណុចលូត្រាច ស្ថិតនៅក្នុងភូមិដំណាក់ខ្លុង ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ។

ម្ចាស់ផ្ទះរងគ្រោះខាងលើមានឈ្មោះ អឿ រដ្ឋា អាយុ៤១ឆ្នាំ ត្រូវជាប្តី និងប្រពន្ធឈ្មោះឡោ ដាលីន អាយុ៣៨ឆ្នាំ មានកូន៤នាក់ក្នុងបន្ទុក។ ផ្ទះដែលត្រូវអគ្គីភ័យឆេះមានទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ ប្រក់ស័ង្កសីជញ្ជាំងក្រាលក្តារ ជញ្ជាំងក្តារ និងមានតសំយ៉ាបចេញក្រៅ ៧ម៉ែត្រគុណនឹង២០ម៉ែត្រ។ ចំពោះការខូចខាតគឺឆេះផ្ទះខ្ទេចទាំងស្រុង និងសម្ភារៈរួមមាន ម៉ូទ័រចំនួន១០គ្រឿង ស្រូវចំនួន៥០០គីឡូក្រាម អង្ករ១បាវ រួមនឹងសម្ភារៈផ្សេងៗជាច្រើនទៀត។ មូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីពេលម្ចាស់ផ្ទះមិននៅផ្ទះទៅមើលម្ដាយឈឺ៕

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម