ទំព័រដើម ទំព័រដើម បុរសម្នាក់អង្គុយលេងមុខបន្ទប់សុខៗស្រាប់តែខ្យល់គដួលស្លាប់ផ្អេីលអ្នកជិតខាង

បុរសម្នាក់អង្គុយលេងមុខបន្ទប់សុខៗស្រាប់តែខ្យល់គដួលស្លាប់ផ្អេីលអ្នកជិតខាង

- ពាណិជ្ជកម្ម -

 

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗខណៈដែលកំពុងអង្គុយលេងមុខបន្ទប់ជួលសុខៗស្រាប់តែកើតមានអាការៈខ្យល់គដួល បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅបន្ទប់ជួលលេខ៣បេ ផ្លូវបេតុង ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សពជនរងគ្រោះមានឈ្មោះ សោម ឡាយ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ អ្នកម៉ៅការសំណង់ផ្លូវថ្នល់ មានប្រពន្ធឈ្មោះ ញ៉ែម ស្រីមុំ អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមការបំភ្លឺពីក្រុមគ្រួសារបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានអង្គុយលេងផ្អែកនឹងមាត់ទ្វារបន្ទប់ រីឯប្រពន្ធនៅដេកសម្រាកក្នុងបន្ទប់ មួយសន្ទុះក្រោយមក ស្រាប់តែដួលដាំដូង កន្ត្រាក់ដៃជើង ទើបផ្អើលឆោឡោ លើកចូលដាក់ក្នុងបន្ទប់ អ្នកជិតខាងជួយរឹត តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររាយការណ៍ទៅសមត្ថកិច្ច ដើម្បីទៅធ្វើការពិនិត្យ កោសល្យវិច័យជាមុនសិន មុននឹងដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕ដោយ កុសល

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម