More

    សម្រេចមិនឃុំខ្លួនស្ត្រីម្នាក់ ដែលជាប់ពាក់ព័ន្ធករណី.បរិហារកេរ្តិ៍ជាសាធារណៈ លើបណ្តាញសង្គម និងបទ.ញុះញង់ឲ្យមានការរើសអើង តែដាក់ជនត្រូវចោទឲ្យស្ថិតក្រោមការពិនិត្យតាមផ្លូវតុលាការ

    spot_img

    ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានសម្រេចមិនឃុំខ្លួនស្ត្រីម្នាក់ ដែលជាប់ពាក់ព័ន្ធករណី.បរិ.ហារកេរ្តិ៍ជាសាធារណៈលើបណ្តាញសង្គម និងបទ.ញុះញង់ឲ្យមានការរើសអើង តែដាក់ជនត្រូវចោទឲ្យស្ថិតក្រោមការពិនិត្យតាមផ្លូវតុលាការ។
    សម្រេចដាក់ជនត្រូវចោទឈ្មោះ សេង ថៃមារា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិអូសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ពីបទ.បរិហា.រកេរ្តិ៍ជាសាធារណៈ និងបទ.ញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិ មាត្រា ៣០៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ ។
    ដីកាមិនឃុំខ្លួនបានសម្រេចឲ្យជនត្រូវចោទគោរពកាតព្វកិច្ចដូចខាងក្រោមនេះ ៖

    ១- ក. មិនត្រូវចេញក្រៅព្រំប្រទល់ដែនដី នៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ។
    ខ. មិនត្រូវផ្លាស់ប្តូរទីលំនៅដោយគ្មាបការអនុញ្ញាតពីចៅក្រមស៊ើបសួរ។
    គ. ត្រូវចូលមកបង្ហាញខ្លួននៅពេលមានដីកាកោះហៅរបស់ចៅក្រមស៊ើបសួរ ។
    ឃ. ត្រូវចូលបង្ហាញខ្លួនតាមកាលកំណត់នៅចំពោះមុខចៅក្រមស៊ើបសួរក្នុងមួយខែម្តង រៀងរាល់ថ្ងៃសុក្រ នៃសប្តាហ៍ទី៤។
    ២- បើសិនជាជនត្រូវចោទគេចវេស ដោយចេតនាពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរអាចសម្រេចឲ្យឃុំខ្លួនជនត្រូវចោទបណ្តោះអាសន្នបាន។
    សូមរម្លឹកថា កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចាប់បញ្ជូនខ្លួនស្ត្រីម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី បរិ.ហារបង្កាច់កេរ្តិ៍ មិនរាងចាល និងញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តតាមបណ្តាញសង្គម។
    ស្ត្រីខាងលើរូបនោះមានឈ្មោះ សេង ថៃមារា អាយុ២៦ឆ្នាំ រស់នៅភូមិអូរសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ហើយចំពោះដើមចមនៃការចាប់បញ្ជូនខ្លួនជនសង្ស័យខាងលើ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនោះ ត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យដឹងថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ឈ្មោះ សេង ថៃមារា បានបង្ហោះសារជេរប្រមា.ថបរិ.ហារបង្កាច់កេរ្តិ៍ទៅលើបុគ្គលម្នាក់តាមបណ្តាញសង្គមហ្វេសប៊ុកជាសាធារណៈ ដោយចោទប្រកាន់ថា« គ្លីនិកបុគ្គលដែលស្ថិតនៅសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ នោះ បានសម្លាប់កូនក្មេង សូមឲ្យបងប្អូនគ្រប់ៗគ្នាឈប់យកកូនទៅពិនិត្យ និងព្យាបាលនៅគ្លីនិកនោះទៀត បើមិនចង់ស្តាយក្រោយ» ៕

    spot_img

    អត្ថបទទាក់ទង

    spot_img