ព្រះសីហនុ-(ដំណឹងបន្ថែម) សូមចូលរួមរំលែកទុក្ខជាមួយគ្រួសារបុរសអ្នកបើកបរម៉ូតូកង់៣មួយគ្រឿង ដែលទទួលមរណភាពហើយ ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តពីរគ្រឿងបុកគ្នា រួចប៉ះមកដល់ម៉ូតូកង់៣មួយគ្រឿងនេះ បណ្តាលឲ្យរងរបួស និងក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ។
សុំបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នេះកើតឡើងតាមផ្លូវសេតេក្នុងក្រុងព្រះសីហនុកាលពីម៉ោងជិត១០យប់ថ្ងៃ២២មករា២០២៣ ហើយតាមសមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍នេះមានមនុស្សម្នាក់ស្លាប់(អ្នកបើកម៉ូតូកង់៣)និងមនុស្ស៣នាក់ទៀតរងរបួស(ភាគីខាងរថយន្ត) និងខូចខាតរថយន្ត២គ្រឿង ម៉ូតូកង់៣មួយគ្រឿងនិងរុឺម៉កម៉ូតូដឹកសម្ភារៈមួយគ្រឿង។ ករណីនេះនគរបាលជំនាញ បន្តដោះស្រាយតាមនិតិវិធី៕