More

    លោកស្រី ភឹម សំភ័ស ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ ចេញដីកាកោះបំភ្លឺជុំវិញករណីឆបោក នឹងរំលោភលើទំនុកចិត្ត

    spot_img

    ខេត្តព្រះសីហនុ៖ លោកស្រី ភឹម សំភ័ស អាយុ២៨ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ ចេញដីកាកោះបំភ្លឺជុំវិញករណីឆបោកនឹងរំលោភលើទំនុកចិត្តលើកទី១ និងត្រៀមនៃការកោះលើកទី២ ខណៈពេលដែលលោកស្រីខាងលើកំពុងតែគេចវេសពុំបានចូលខ្លួនបំភ្លឺតាមដីការបស់តុលាការ នេះបើយោងតាមការបញ្ជាក់ពីលោក តាំង សំណាង ប្រធានការិយាល័យធៀន ភីង។

    ជុំវិញករណីខាងលើនេះ លោកតាំង សំណាង ប្រធានការិយាល័យធៀន ភីង បានគូសបញ្ជាក់បន្ថែមថា យោងតាមដីកាកោះលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ បាន
    អញ្ជើញឈ្មោះ ភឹម សំភ័ស ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ជាជនសង្ស័យ
    លំនៅសព្វថ្ងៃ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឲ្យចូលទៅកាន់ អយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ (បន្ទប់ ក ជាន់ទី ៣) (ផ្លូវ RCI ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ) នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៥ និង ៣០នាទីរសៀល។ ដើម្បីឆ្លើយបំភ្លឺ ពីដំណើររឿង ពាក្យបណ្តឹង ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ របស់មេធាវី ឈុន ជ្រា តំណាងឱ្យដើមបណ្តឹងឈ្មោះ តាំង សឹងលាំង (TANG SHENG LIANG) ប្តឹងលើឈ្មោះ ភឹម សំភ័ស ករណី ឆបោក និងរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ ប៉ុន្តែសមីជនស្ត្រីខាងលើពុំបានចូលខ្លួនមកតាមការកំណត់របស់តុលាការឡើយ។

    ប្រភពដដែលបានបញ្ជាក់ថាមូលហេតុដែលឈានដល់ការប្ដឹងផ្ដល់រហូតតុលាការចេញដីកាបំភ្លឺនេះ ក៏ដោយសារស្ត្រីខាងលើគឺបានធ្វើសកម្មភាពឆបោកទៅលើភាគីជនជាតិចិន ដែលមានឈ្មោះដូចក្នុងបណ្ដឹងខាងលើ ដោយស្ត្រីជាជនសង្ស័យបាន ជួលរថយន្តពីក្រុមហ៊ុន ហើយបានយកមកលក់ឲ្យជនជាតិចិន ហើយត្រូវបានម្ចាស់ក្រុមហ៊ុនជួលរថយន្តដឹង ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ជនជាតិចិនដែលជាជនរងគ្រោះនោះតែម្តង ក្រោយមកស្ត្រីខាងលើក៏បានចេញមកធ្វើការដោះស្រាយដោយសន្យាថានឹងសងប្រាក់ថ្លៃលក់រថយន្តវិញ ទៅតាមដំណាក់កាល ប៉ុន្តែស្ត្រីឆបោកខាងលើ មិនបានធ្វើតាមកិច្ចសន្យានោះទេ តែងតែបាន គេចវេសដោយពុំបានចូលខ្លួនធ្វើការដោះស្រាយតាមកិច្ចសន្យា ទើបភាគីជនជាតិចិន បានដាក់បណ្ដឹងទៅតុលាការហើយតុលាការចេញដីកាកោះឲ្យស្ត្រីឆបោកខាងលើមកបំភ្លឺ ប៉ុន្តែស្ត្រីនោះនៅតែមិនបានចូលខ្លួនដដែល ដូចនេះក្នុងនាមលោកជាតំណាងភាគីជនជាតិចិន សូមអំពាវនាវដល់ស្ត្រីឈ្មោះ ភឹម សំភ័ស សូមចូលខ្លួនមកដោះស្រាយនៅមុខតុលាការជាបន្ទាន់ បើពុំដូច្នោះទេយើងនឹងអនុវត្តនីតិវិធីច្បាប់បន្ត។

    ជាពិសេសបើបងប្អូនសាច់ញាតិជាមួយស្ត្រីដែលមានឈ្មោះខាងលើ សូមផ្ដល់ដំណឹងដល់រូបគាត់ឲ្យចូលខ្លួនមកកាន់តុលាការដើម្បីដោះស្រាយតាមផ្លូវច្បាប់ បើពុំដូចនោះទេ នឹងអាចឈានទៅដល់ការឃាត់ខ្លួនជាក់ជាពុំខាន៕ដោយ៖​ វ៉ាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img