More

    ឆក់កាបូបលុយនិងទូរស័ព្ទពីស្ត្រីម្នាក់បានសម្រេច នៅក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកងជនសង្ស័យរត់មកសង្ងំចែកលុយគ្នា ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ប៉ះចំទូរស័ព្ទជាប់ប្រព័ន្ធ GBSម្ចាស់តាមមកទាន់វាយមួយដែកសសៃរត់ចោលម៉ូតូមួយគ្រឿង

    spot_img

     

    ភ្នំពេញ: ជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូឃ្លិក មួយគ្រឿងគ្មានស្លាកលេខ បានធ្វើសកម្មភាពឆក់ការបូបលុយនិងទូរស័ព្ទពីស្ត្រីបានម្នាក់បានសម្រេច កាលពីវេលាម៉ោង ១០យប់ថ្ងៃទី ១៩ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខផ្សារសុវណ្ណា តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    តាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់កំពុងធ្វើណំដើរ ដោយស្មើរជើងនៅចំណុចកន្លែងកើតហេតុខាងលើ ខណៈនោះក៏លេចមុខជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូហុងដាឃ្លិកមួយគ្រឿងពណ៌ប្រផេះគ្មានស្លាកលេខ បានធ្វើដំណើរទិសដៅពីត្បូងទៅជើងរួចបានធ្វើសកម្មភាពឆក់កាបូបលុយរបស់គាត់បានសម្រេច ដែលមានលុយចំនួន ២០០ដុល្លារនិងទូរស័ព្ទដៃពីរគ្រឿងម៉ាកOPPOមួយគ្រឿងនិង iphone មួយគ្រឿង ដែលនៅក្នុងកាបូបនោះ។រួចជនសង្ស័យក៏បាននាំគ្នាជិះគេចខ្លួនបាត់ស្រមោល។ ជនរងគ្រោះបានបន្តទៀតថាខណៈនោះក៏មានអ៊ំប្រុសម្នាក់ជិះម៉ូតូមួយគ្រឿងឌុបកូនចេញពីរៀន
    រួចរូបគាត់ក៏បានរៀបរាប់ប្រាប់ទៅអ៊ុប្រុសនោះ ខណៈនោះអ៊ុប្រុសក៏បានជូនកូនដាក់នៅផ្ទះសិន រួចក៏ជិះម៉ូតូមកវិញដោយមានដែកសរសៃមួយដើម យកមកជាមួយ ហើយក៍បានឌុបរូបគាត់ តាមរកជនសង្ស័យ តាមប្រព័ន្ធ GBSដោយទូរស័ព្ទរបស់គាត់បានជាប់ប្រព័ន្ធGBS ហើយជិះម៉ូតូតាមមកឃើញជនសង្ស័យកំពុងតែចែកលុយគ្នានៅចំណុចផ្លូវបេតុង ច្រកចូលឱសថបុរាណកូនភ្លោះ កែងនឹងផ្លូវ ២០០៤ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ខណះនោះអ៊ំប្រុសដែលជូនគាត់មកបានទាញដែកសរសៃវាយទៅលើជនសង្ស័យមួយដែកសរសៃបណ្ដាលឲ្យជនសង្ស័យភ័យរត់ផាសប្រញ៉ាំដោយបន្សល់ទុកម៉ូតូមួយគ្រឿង និងសំបកកាបូបឲ្យរូបគាត់វិញ។

    ក្រោយកើតហេតុភ្លាមៗបង្ករឲ្យមានការភ្ញាក់ផ្អើលសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អមបានចុះមកដល់កន្លែងកើតហេតុ រួចយកម៉ូតូជនសង្ស័យ និងនាំជនរងគ្រោះ មកប៉ុស្តិ៍នគរបាលដើម្បីធ្វើការសួរនាំក្រោយពីសមត្ថកិច្ចសួរនាំរួចហើយ ក៏បានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកដើម្បីឲ្យសមត្ថកិច្ចធ្វើការសាវជ្រាវចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ដោយ កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img