More

    រថយន្តធុនធំ១គ្រឿង បើកក្នុងល្បឿនលឿន ជាន់ហ្វ្រ័ងឈប់មិនទាន់បានទៅបុកម៉ូតូ នៅខាងមុខ២គ្រឿង បណ្ដាលឲ្យរងរបួសធ្ងន់២នាក់

    spot_img

    ខេត្តកណ្ដាល: ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
    ជនរងគ្រោះរងរបួសធ្ងន់មានពីរនាក់ ទី១۔ឈ្មោះ ស៊ុម វល័ក្ខ ភេទប្រុស អាយុ៤៣ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិបឹងកក់ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ(របួសធ្ងន់)បើកបរម៉ូតូម៉ាកហុងដា វ៉េវ សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១HG-៩៩១១ និងទី២۔ឈ្មោះ វង វឿន ភេទប្រុសអាយុ៦២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល(របួសធ្ងន់) បើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល ១AC-៦៧០៦។ចំណែករថយន្តបង្កម៉ាកហ៊ីណូ ប្រភេទបែន ពណ៌ត្រេអ៉ី ពាក់ស្លាកលេខ ខេមរភូមិន្ទ ៣.២២៤១ អ្នកបើកបរ(រត់គេចខ្លួនបាត់) ។

    នៅវេលាម៉ោងថ្ងៃខែកើតហេតុ គេបានឃើញរថយន្តម៉ាកហ៊ីណូ បើកបរក្នុងទិសដៅពីជើងទៅត្បូង(ភ្នំពេញ-តាកែវ) ពេលមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូ២គ្រឿង ដែលបើកនៅខាងមុខស្របទិសគ្នា បណ្ដាលឱ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។
    ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ចំណែកអ្នកបើកបររថយន្តបង្កបានទុករថយន្តចោលរួចរត់គេចខ្លួនបាត់ស្រមោល។
    សន្និដ្ឋាន ករណីនេះបង្កឡើងដោយអ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឱ្យគ្រោះថ្នាក់ដល់អ្នកដទៃ៕

    spot_img

    អត្ថបទទាក់ទង

    spot_img